ការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកយុវជនក្នុងតំបន់អាស៊ាន AFF U23 Championship 2023 ដែលប្រទេសថៃ ទទួលសិទ្ធរៀបចំធ្វើជាម្ចាស់ផ្ទះ ពេលនេះបានរកឃើញក្រុមខ្លាំងចំនួន៤ក្រុមហើយ ដើម្បីប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត ក្នុងនោះមានដូចជា ក្រុមជម្រើសជាតិថៃ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, និងវៀតណាម។

ក្រុមជម្រើសជាតិថៃ ត្រូវប៉ះ ក្រុមឥណ្ឌូណេស៊ី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨ៈ០០​នាទីរយប់ដែលការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន Rayong Province Stadium។

រីឯក្រុមជម្រើសជាតិម៉ាឡេស៊ី ត្រូវប៉ះ ក្រុមវៀតណាម នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៤ៈ០០នាទីរសៀល ដែលការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន Rayong Province Stadium ។

តារាងចំណាត់ថ្នាក់ពូល A

តារាងចំណាត់ថ្នាក់ពូល B

តារាងចំណាត់ថ្នាក់ពូល C

សូមជម្រាបដែរថា រវាងក្រុមទាំង៤នេះ នឹងប្រកួតគ្នាដើម្បីយកក្រុមឈ្នះចំនួន២ក្រុម ដើម្បីឡើងនៅកាន់វគ្គផ្តាច់ព្រ័ត្រ ស្របពេលដែក្រុមចាញ់២ក៏នឹងត្រូវជួបគ្នា ដើម្បីដណ្តើមយកចំណាត់ថ្នាក់ខេត្ត៣ ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Rayong Province Stadium ​។

ពានរង្វាន់ AFF U23 Championship 2023 មាន១០ក្រុមចូលរួម បែងចែកជា ៣ពូល ខណ:ក្រុមយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះថៃ ប្រ៊ុយណេ និង មីយ៉ាន់ម៉ា ដោយចាប់ផ្តើមពីថ្ងៃទី១៧ ខែសីហា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅប្រទេសថៃ។

សូមរំលឹកដែរថា ពានរង្វាន់ជើងឯកយុវជនប្រចាំតំបន់អាស៊ាន AFF U23 Championship 2023 បង្តើតឡើងដំបូងនៅឆ្នាំ២០០៥ ដោយគ្រានោះប្រទេសថៃ ជាម្ចាស់ផ្ទះ ហើយបានគ្រងជើងឯកនៅផ្ទះខ្លួនឯង នៅឆ្នាំ២០១៩ ជើងឯកបានលើក្រុមជម្រើសជាតិឥណ្ឌូណេស៊ី និងឆ្នាំ២០២២ ជើងឯកបានលើក្រុមជម្រើសជាតិវៀតណាម ដោយ២ឆ្នាំចុងក្រោយ នេះកម្ពុជា គឺជាម្ចាស់ផ្ទះ។

Share.