ពានរង្វាន់ Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានបញ្ចប់សប្តាហ៍ទី៣ ដោយ​បច្ចុប្បន្ន​វិសាខា និងស្វាយរៀង គឺជាក្រុមដែលមិនទាន់ចាញ់សោះ ក្រោយ​ឆ្លង​កាត់​៣ប្រកួត ឈ្នះ​ទាំង​៣ប្រកួតដូចគ្នា មាន៩ពិន្ទុក្នុងដៃ ខណៈ គិរីវង់សុខសែនជ័យ ៣ប្រកួត ចាញ់ ២ស្មើ១ មាន ១ពិន្ទុ នៅបាតតារាង។

សម្រាប់ការ​ប្រកួត​នៅថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០២៣ ​សប្ដាហ៍ទី៤ នេះ​វិញ មាន​ចំនួន​ ៥គូ​ធ្វើ​ការប្រកួត​ប្រជែង​បន្តដូច​ខាង​ក្រោម៖

  • ថ្ងៃទី២៦ សីហា៖ អាយ អេស អាយ ដង្កោសែនជ័យ ប៉ះព្រះខ័នរាជ ស្វាយរៀង ហ្វូតបល ក្លិប នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក
  • ថ្ងៃទី២៧ សីហា៖ អង្គរថាយហ្គឺរ ប៉ះកងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋាន ហនុមាន
  • ថ្ងៃទី២៧ សីហា៖ គិរីវង់សុខសែនជ័យ ប៉ះព្រៃវែង នៅកីឡដ្ឋាន គិរីវង់
  • ថ្ងៃទី២៧ សីហា៖ ណាហ្គាវើលដ៍ ប៉ះភ្នំពេញក្រោន កីឡាដ្ឋាន កំពង់ស្ពឺ
  • ថ្ងៃទី២៧ សីហា៖ បឹងកេត ប៉ះវិសាខា នៅពហុកីឡដ្ឋានជាតិ អូឡាំពិក

ខាងក្រោម​នេះ​គឺ​ជា​តារាងចំណាត់​ថ្នាក់​បញ្ចប់​សប្ដាហ៍ទី៣៖

សូមបញ្ជាក់ថា ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន​១០​ក្រុមចូលរួម ​ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ដល់​លេខ៤​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕

Share.