ឯកឧត្តម សួន សុម៉ាលីន អតីត​អភិបាល​ខេត្ត​រង និង​ជា​ប្រធាន​ក្លិប​បាល់ទាត់​ព្រៃវែងអែហ្វស៊ី ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​​​តែងតាំង​ជា​​អភិបាល​​នៃ​គណៈអភិបាល​ខេត្ត​ព្រៃវែង កាល​ពី​ពេល​ថ្មីៗ ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី៧ នេះ។

​ក្រុម​​បាល់ទាត់​ព្រៃវែងអេហ្វស៊ី ជា​ក្រុម​មួយ​ក្នុង​ចំណោម​៤ ដែល​ជា​សមាជិក​របស់​ពានរង្វាន់ Cambodian Premier League រដូវកាល​២០២៣-២៤ ដែល​មាន​មូលដ្ឋាន​នៅ​តាម​បណ្ដា​ខេត្ត ដោយ​ក្នុង​នោះ​មាន​ក្រុម​ព្រះខ័នរាជស្វាយរៀង ឯ.ក មាន​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង ក្រុម​ណាហ្គាវើល មាន​មូលដ្ឋាន​នៅ​ខេត្ត​កំពង់ស្ពឺ និង​ក្រុម​គីរីវង់សុខសែនជ័យ មាន​មូលដ្ឋាន​នៅ​ខេត្ត​តាកែវ៕

Share.