ជើង​ឯក​បាល់ទះ​បុរស​ក្នុង​សាល​ប្រចាំ​ទ្វីប​អាស៊ី Asian Men’s Volleyball Championship រក​ឃើញ​ក្រុម​ដែល​ឡើង​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ គឺអ៊ីរ៉ង់ ប៉ះចិន និងជប៉ុន ប៉ះកាតា ខណ:ក្រុម​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ចុង​ក្រោយ​គេ​បាន​រកឃើញ​ហើយគឺ អ៊ូប៊ែគីស្ថាន។

ព្រឹត្តិការណ៍ប្រកួតបាល់ទះបុរស​ក្នុង​សាល​ប្រចាំ​ទ្វីប​អាស៊ី លើក​ទី​២២ ដែល​រៀបចំ​ឡើង​​រាល់​២ឆ្នាំ​ម្តង ដោយ​ប្រទេស​អ៊ីរ៉ង់ ជា​ម្ចាស់​ផ្ទះនៅ​ឆ្នាំនេះ នឹង​បន្ត​​ការប្រកួត​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅ​រសៀល​ថ្ងៃទី២៥ ខែ​សីហា ឆ្នាំ​២០២៣ នេះ​។

*សូមបញ្ជាក់ថា​ល្វែង​ម៉ោង​នៅ​ទីក្រុង Urmia ប្រទេស​អ៊ីរ៉ង់ យឺត​ជាង​ម៉ោង​នៅ​កម្ពុជា ចំនួន២ម៉ោង

វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ថ្ងៃទី២៥ សីហា៖

-អ៊ីរ៉ង់ ប៉ះចិន ប្រកួតនៅម៉ោង ៤:១៥នាទីរសៀល
-ជប៉ុន ប៉ះកាតា ប្រកួតនៅម៉ោង ៧:១៥នាទីរសៀល

ចំណាត់​ថ្នាក់លេខ១៧៖ អ៊ូប៊ែគីស្ថាន
ចំណាត់ថ្នាក់លេខ១៥ ដល់១៦៖ ហុងកុង ប៉ះបង់ក្លាដែស
ចំណាត់ថ្នាក់លេខ១៣ ដល់១៤៖ កាហ្សាក់ស្ថាន ប៉ះអាហ្វហ្គានីស្ថាន
ចំណាត់ថ្នាក់លេខ១១ ដល់១២៖ ឥណ្ឌា ប៉ះអ៊ីរ៉ាក់

ការ​ប្រកួត​នេះ​មាន​ក្រុម​ចូលរួម​ចំនួន​១៦ក្រុម មក​ពី​តំបន់​នានា​ក្នុង​ទ្វីប បន្ទាប់ពីការដកខ្លួន ដោយ​ក្នុង​នោះ​មាន៖

ពូល A៖ ហុងកុង, អ៊ីរ៉ង់, អ៊ីរ៉ាក់
ពូល B៖ ជប៉ុន ថៃ អ៊ូប៊ែគីស្ថាន
ពូល C៖ ចិន ឥណ្ឌូណេស៊ី កាហ្សាក់ស្ថាន
ពូល D៖ ប៉ារ៉ែន និង​តៃវ៉ាន់
ពូល E៖ អាហ្វហ្គានីស្ថាន ឥណ្ឌា កាតារ
ពូល F៖ បង់ក្លាដេស ប៉ាគីស្ថាន កូរ៉េខាងត្បូង

ពានរង្វាន់​នេះ​បាន​កំណត់​ថា​ក្រុម​ដែល​ចូល​រួម​នេះ​​គឺ​មាន​១​ក្រុម​ជា​ប្រទេស​ម្ចាស់​ផ្ទះ ហើយ​១០​ក្រុម​ជា​សមាជិក​កាល​ពី​ឆ្នាំ​ចាស់ និង​៥​ក្រុម​ជា​ប្រទេស​ដែល​ខ្លាំង​នៅ​​តំបន់​ក្នុង​ទ្វីប​អាស៊ី។ នេះ​ជា​លើក​ទី៥​ហើយ​ដែល​អ៊ីរ៉ង់ រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ កម្រិត​ទ្វីប ខណៈ​៤លើក​កន្លង​ទៅ​ធ្វើ​នៅ​ទីក្រុង Tehranនិង​លើក​ទី៥​នេះ​ធ្វើ​នៅ​ទីក្រុង Urmia ចាប់​ពី​ថ្ងៃ​ទី​១៩​ដល់​២៦​ខែ​សីហា ឆ្នាំ​២០២៣។

គួរបញ្ជាក់ថា តាំង​ពី​រៀបចំ​ដំបូង​ក្នុង​ឆ្នាំ​១៩៧៥​មក ប្រទេស​ជប៉ុន ជា​អ្នក​ឈ្នះ​ពានរង្វាន់​នេះ​​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​៩លើក ខណៈ​កូរ៉េខាងត្បូង និង​អ៊ីរ៉ង់ ឈ្នះ​ម្នាក់​៤លើក​ស្មើ​គ្នា ចិន​ឈ្នះ​បាន​៣លើក និង​អូស្រ្តាលី ឈ្នះ​បាន​១លើក។ ចំណែក​ប្រទេស​តំបន់​អាស៊ាន​ចំនួន​៣​ធ្លាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការន៍​កម្រិត​ទ្វីប​នេះ ដោយ​ថៃ ធ្វើ​ឡើង​នៅ​ឆ្នាំ​១៩៩៣​និង​២០០៥ ឥណ្ឌូណេស៊ី នៅ​ឆ្នាំ​២០០៧ និង​២០១៧ និង​ហ្វីលីពីន នៅ​ឆ្នាំ​២០០៩៕

Share.