ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋស្នើរសុំឱ្យអាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ច មន្ត្រីជំនាញ ជួយពិនិត្យតាមដានផង បន្ទាប់ពីមានការដឹកជញ្ជូនឈើដូចហែរកឋិន មិនក្រោម ពី១៥ កាឡេថង ទៅ ២០កាឡេថង នោះទេក្នុង១ថ្ងៃនៅក្នុងខេត្តកំពង់ធំ ខណៈព្រៃអង់តែន រងការកាប់រានទន្ទ្រានយកឈើ វាទយកដីរាប់ជាហូរហែរ។

ជាក់ស្ដែងសកម្មភាពដឹកជញ្ជូនឈើអុសម៉ែត្រស្រស់ៗ ឈើស្រឡៅមុខកាត់១២ និងឈើមូលធំៗ ចេញពីព្រៃអង់តែន តាមច្រក ៣៥ អូរអន្ទ្រោក និងតាមច្រកល្បៀងផ្សេងៗទៀត ឆ្លងកាត់ទឹកដីឃុំត្រពាំងឬស្សី សង្កាត់រដ្នបាលព្រៃឈើក្រយា ឆ្លងកាត់មុខផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម យ៉ាងរលូនរៀងរាល់ថ្ងៃ យកទៅលក់ចែកចាយនិងស្តុបនៅក្នុង ភូមិដំណាក់ ភូមិចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្រោយពីឃើញសកម្មភាពនៃការដឹកឈើយ៉ាងអណាធិបតេយ្យ និងពុំឃើញមានចំណាត់ការពីសមត្ថកិច្ចផងនោះ ទើបប្រជាពលរដ្ឋ ស្នើរសុំឱ្យ មន្ត្រីជំនាញ និងសមត្ថកិច្ចដែលពាក់ព័ន្ធជួយទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះផង ព្រោះក្រុមឱ្យក្រុមដឹកជញ្ជូនឈើខួបប្រាំងខួបវស្សាបឬបនេះ ព្រោះឃើញសសមត្ថកិច្ចបានដាក់កុងត្រូលប្រចាំការណ៍ តាមផ្លូវដែរ ហេតុអ្វីបានជានៅតែមានឃើញចេញទាំងឡានៗទៀត។

ទាក់ទងរឿងនេះដែរ ក្រុមការងារសុំការបភ្លឺពីលោក មុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ក៏ដូចជាលោក ប៊ុនសុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ តែពុំអាចសុំការទំនាក់ទំនងតាមទូរសព្ទឬ ប្រព័ន្ធតេឡេក្រាមបានទេដោយសារតែទូរសព្ទជាប់ប្រព័ន្ធរវល់៕

អត្ថបទ៖កំពង់ធំ

Share.