ប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញលោក Luis Rubiales គ្រោងនឹងប្រកាសលាលែងពីតំណែង នៅយប់ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣នេះ ក្រោយរងការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្របាល់ទាត់ និងកីឡាការនីជុំវិញពិភពបាល់ទាត់ បន្ទាប់ពីថើបមាត់កីឡាការិនីអេស្ប៉ាញ Jennifer Hermoso

ហេតុការណ៍ខាងលើកើតឡើងនៅក្នុងពិធីបំពាក់មេដាយដល់ម្ចាស់ជើងឯក FIFA Women’s World Cup ២០២៣ បន្ទាប់ពីអេស្ប៉ាញ យកឈ្នះអង់គ្លេស ១-០ នៅវគ្គផ្តាច់ព្រ័ត្រ គេប្រទះឃើញប្រធានសហព័ន្ធអេស្ប៉ាញលោក Luis Rubiales បានថើបមាត់កីឡាការនី Jennifer Hermoso។

ប្រធានសហព័ន្ធអេស្ប៉ាញលោក Luis Rubiales ប្រឈមមុខនឹងកិច្ចប្រជុំបន្ទាន់នៃមហាសន្និបាត នៅយប់ថ្ងៃសុក្រ ទី២៥នេះ ចំពេលមានសេចក្តីរាយការណ៍ថាលោកនឹងលាលែងពីតំណែងផងដែរ។

ទស្សនាវីដេអូខាងក្រោមប្រធានសហព័ន្ធអេស្ប៉ាញលោក Luis Rubiales បានថើបមាត់កីឡាការនី Jennifer Hermoso៖

ទោះបីកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ លោក Luis Rubiales បានប្រកាសសូមទោសជាសារធារណៈ ដែលលោកបានប្រព្រឹត្តទង្វើមួយនេះ កាលពីពេលកន្លងទៅ។

យ៉ាងណាមិញសម្រាប់កីឡាការនី Jenni Hermoso និងសមាជិកផ្សេងទៀតនៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ បានលើកឡើងថាវាមិនទាន់គ្រប់គ្រាន់ទេសម្រាប់សកម្មភាពខាងលើ ដែលត្រូវបានចែកចាយ និងមើលឃើញជាសារធារណៈជុំវិញពិភពលោក៕

Share.