ការប្រកួតពានរង្វាន់ជើងឯកយុវជនតំបន់អាស៊ាន AFF U23 Championship ឆ្នាំ២០២៣ ដែលប្រទេសថៃ ទទួលរៀបចំជាម្ចាស់ផ្ទះ ពេលនេះបានរកឃើញក្រុមខ្លាំង ឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយ គឺក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំឥណ្ឌូណេស៊ី ត្រូប៉ះ ក្រុមជាតិវៀតណាម ម៉ោង ៨ៈ០០​ នាទីយប់ ស្របពេលដែលម្ចាស់ផ្ទះថៃ ត្រូវប៉ះ ក្រុមជម្រើសជាតិម៉៉ាឡេស៊ី វគ្គដណ្តើមយកលេខ៣ ម៉ោង ៤ៈ០០នារីរសៀល ខណៈការប្រកួតទាំងពីរគូនេះ នឹងធ្វើឡើងនៅកីឡដ្ឋាន Rayong Province Stadium ប្រទេសថៃ។

លទ្ធផលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖

ការប្រកួតពានរង្វាន់ AFF U23 Championship ឆ្នាំ២០២៣ ដែលប្រទេសថៃទទួលសិទ្ធជាម្ចាស់ផ្ទះ បានចាប់ផ្តើមការប្រកួត នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ គ្រោងនឹងបញ្ជប់ជាផ្លូវការនៅថ្ងៃទី២៦​ ខែសីហា ឆ្នាំ២០២៣។

គួរឱ្យដឹងថាពានរង្វាន់ AFF U23 Championship ឆ្នាំ២០២៣ បង្តើតឡើងដំបូងនៅឆ្នាំ២០០៥ ដោយគ្រានោះប្រទេសថៃ គឺជាម្ចាស់ជើងឯកក្នុងផ្ទះខ្លួនឯង ខណៈឆ្នាំ២០១៩ និងឆ្នាំ២០២២ កម្ពជាបានទទួលសិទ្ធជាម្ចាស់ផ្ទះ ស្របពេលដែលក្រុមជម្រើសជាតិឥណ្ឌូណេស៊ី គ្រងជើងឯកនៅឆ្នាំ២០១៩ និងក្រុមវៀតណាម គ្រងជើងឯកនៅឆ្នាំ២០២២៕

Share.