ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវ​បាន​សន្និបាត​វិសាមញ្ញ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា អាណត្តិទី៧ ជ្រើសរើស​ឱ្យ​​កាន់​តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ក្នុង​អាណត្តិ​ថ្មី​នេះ ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋានព្រីនស៍ ក្នុង​រាជធានី​ភ្នំពេញ នា​​ព្រឹក​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តម​ នេត សាវឿន និង ឯកឧត្តម ស សុខា

នេះ​បេសកកម្ម​ថ្មី​របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្រប​ពេល​ដែល​អាណត្តិ​មុនៗ កាន់​តំណែង​ជា​អនុ​ប្រធាន​សហព័ន្ធ​បាល់ទះ​កម្ពុជា ដែល​មាន​​​ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តីសន្តិបណ្ឌិត នេត សាវឿន ជា​​ប្រធាន​សហព័ន្ធ​បាល់ទះ​កម្ពុជា។

កន្លង​ទៅ​សហព័ន្ធ​បាល់ទះ​កម្ពុជា ជា​ផ្នែក​មួយ​ជាមួយ​កម្ពុជា ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​លើក​ទី​៣២​ដោយ​ជោគជ័យ​អំឡុង​ខែ​ឧសភា កន្លង​ទៅ ស្រប​ពេល​ដែល​ក្រុម​បាល់​ទះ​បុរស​ក្នុង​សាល​បាន​ឈាន​ជើង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ឈ្នះ​មេដាយ​ប្រាក់ ខណៈ​កាល​ពី​ស៊ីហ្គេម​នៅ​ហាណូយ ឆ្នាំ​២០២១ កម្ពុជា ឈ្នះ​មេដាយ​សំរឹទ្ធិ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តាំង​ចិត្ត​ថា​នឹង​បន្ត​​ដឹកនាំ​សហព័ន្ធ​បាល់ទះ​កម្ពុជា អោយ​បាន​កាន់​តែ​ប្រសើរ​ឡើង​និង​ចូល​ខ្លួន​ក្នុង​ឆាក​អន្តរជាតិ ទាំង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​អាជ្ញាកណ្ដាល មន្រ្តី​បច្ចេកទេស យុវជន​ថ្នាល ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​ក្នុង​ស្រុក និង​បញ្ជូន​ក្រុម​កីឡា​ចេញ​ទៅ​ដណ្តើម​មេដាយ​និង​ពានរង្វាន់​ជូន​ជាតិ​មាតុភូមិ ផង​ដែរ៕

Share.