​ពានរង្វាន់ជើងឯកយុវជនតំបន់អាស៊ាន AFF U23 Championship ឆ្នាំ២០២៣ ដែលប្រទេសថៃ ទទួលរៀបចំជាម្ចាស់ផ្ទះ ពេលនេះបានរកឃើញម្ចាស់ជើងឯកហើយ គឺក្រុមជម្រើសជាតិវៀតណាម អាយុក្រោម២៣ឆ្នាំ ក្រោយឈ្នះឥណ្ឌូនេស៊ី ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៦-៥ ក្រោយស្មើគ្នានៅម៉ោងធម្មតា៩០នាទី និងម៉ោងបន្ថែម១៥នាទី២ដង ០-០ នៅកីឡដ្ឋាន Rayong Province កាលពីរាត្រីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។

ខណ:ម្ចាស់ផ្ទះថៃ ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះ ម៉ាឡេស៊ី ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៤-០ ក្រោយស្មើគ្នានៅម៉ោងធម្មតា៩០នាទី និងម៉ោងបន្ថែម១៥នាទី២ដង ០-០ ដូចគ្នា នៅកីឡដ្ឋាន Rayong Province។

ពានរង្វាន់ AFF U23 Championship ឆ្នាំ២០២៣ បង្តើតឡើងដំបូងនៅឆ្នាំ២០០៥ ដោយប្រទេសថៃ គឺជាម្ចាស់ជើងឯកក្នុងផ្ទះខ្លួនឯង ខណៈឆ្នាំ២០១៩ និងឆ្នាំ២០២២ កម្ពុជាបានទទួលសិទ្ធជាម្ចាស់ផ្ទះ ស្របពេលដែលក្រុមជម្រើសជាតិឥណ្ឌូណេស៊ី គ្រងជើងឯកនៅឆ្នាំ២០១៩ និងក្រុមវៀតណាម គ្រងជើងឯកនៅឆ្នាំ២០២២ និង២០២៣៕

ខាងក្រោមនេះគឺជាម្ចាស់ស្បែកជើងមាស, កីឡាករ MVP និងអ្នកចាំទីឆ្នើម

Share.