លោក Roberto Mancini

ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត បានប្រកាសតែងតាំងលោក Roberto Mancini ជាគ្រូបង្វឹកថ្មី កាលពីរាត្រីថ្ងៃទី២៧ ខែសីហា ដើម្បីជំនួសកៅអី Hervé Renard ត្រៀមសម្រាប់ពានរង្វាន់នាៗ នៅក្នុងឆ្នាំ២០២៣នេះ។

ស្នាដៃរបស់លោក Hervé Renard មុនចាកចេញពីក្រុម​ជម្រើសជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត គឺ​យកឈ្នះ​​អា​ហ្ស​ង់​ទី​ន ​យ៉ាង​ភ្ញាក់ផ្អើល​បំផុត ក្នុងលទ្ធផល ២-១ តាមរយៈការស៊ុតដោយកីឡាករ Saleh Al Shehri និង Salem Al Dawsari នៅកីឡដ្ឋាន Lusail Iconic កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។

គួរដឹងដែលថា World Cup​ ២០២២ នៅប្រទេសកាតា​ គឺជាការបង្ហាញខ្លួនទី៦ របស់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ដោយពួកគេធ្លាប់បង្ហាញខ្លួនដំបូងនៅឆ្នាំ ១៩៩៤ បន្ទាប់មក ១៩៩៨, ២០០២, ២០០៦ និង ២០១៨។ អារ៉ាប៊ីសាអូឌីតធ្លាប់ឈានជើងដល់វគ្គ ១៦ក្រុមអំឡុងការបង្ហាញខ្លួនលើកដំបូងបង្អស់របស់ពួកគេ៕

ខណ:លោក Roberto Mancini គ្រូបង្វឹកវ័យ៥៨ឆ្នាំ បានប្រកាសលាលែងពីដំណែងជាអ្នកចាត់ការទូទៅរបស់អ៊ីតាលី បន្ទាប់ពីចាយពេលនៅទីនោះអស់រយ:ពេល៥ឆ្នាំ ជួយឲ្យអ៊ីតាលីគ្រងជើងឯកពានរង្វាន់ Euro ឆ្នាំ២០២០ ក្រោយយកឈ្នះម្ចាស់ផ្ទះអង់គ្លេស ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៣-២ វគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley៕

លោក Hervé Renard 
Share.