បុរសម្នាក់មានឈ្មោះ ឡុក គ (ជាមនុស្ស គ ថ្លង់) អាយុ៣០ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ បានរងរបួសធ្ងន់ធ្ងរ ពេលដែលបុរសរូបនេះដើរលើផ្លូវរថភ្លើង ហើយត្រូវរថភ្លើងបុកពីក្រោយ ។

សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងវេលាម៉ោងជិត៩ព្រឹកថ្ងៃទី២២កក្កដា២០២១ នៅចំណុចក្បែរ ស្ថានីយ៍រណប រថភ្លើងវាលរេញ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ទំនងជាមិនឮសូរសម្លេង រថភ្លើងមកពីក្រោយ ដោយសារ តែជនរងគ្រោះជាមនុស្ស គ ថ្លង់ ។

ក្រោយកើតហេតុ រថភ្លើងបានបន្តដំណើរទៅមុខ ចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំយកទៅជួយសង្គ្រោះ នៅពេទ្យឯកជន វាលរេញ ស្រុកព្រៃនប់ ៕

Share.