ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តីសន្តិបណ្ឌិត នេត សាវឿន បាន​មាន​ប្រសាសន៍​ថា កម្ពុជា ចាយខ្ទង់ម៉ឺន​ដុល្លារ​ម្តងៗ​ពេលអញ្ជើញ ប្រទេស ៤មកសាកកម្លាំងជាមួយ ក្រុម​ជម្រើស​ជាតិ​បាល់​ទះនៅ​ទឹក​ដី​កម្ពុជា ក្នុងនោះមាន ក្រុមសិង្ហបុរី ក្រុមគុយបា ក្រុមបាល់ទះខេត្តសាតុង ប្រទេសចិន និងក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ បារាំង។

ខាង​ក្រោម​នេះ​គឺ​ជា​ប្រសាសន៍​របស់ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តីសន្តិបណ្ឌិត នេត សាវឿន ក្នុង​សន្និ​បាត​វិសាមញ្ញ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា កាលពីពេលថ្មីៗនេះ៖

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវ​បាន​សន្និបាត​វិសាមញ្ញ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា អាណត្តិទី៧ ជ្រើសរើស​ឱ្យ​​កាន់​តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ក្នុង​អាណត្តិ​ថ្មី​នេះ ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋានព្រីនស៍ ក្នុង​រាជធានី​ភ្នំពេញ នា​​ព្រឹក​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។

រំលឹកថា កន្លង​ទៅ​សហព័ន្ធ​បាល់ទះ​កម្ពុជា ជា​ផ្នែក​មួយ​ជាមួយ​កម្ពុជា ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​លើក​ទី​៣២​ដោយ​ជោគជ័យ​អំឡុង​ខែ​ឧសភា កន្លង​ទៅ ស្រប​ពេល​ដែល​ក្រុម​បាល់​ទះ​បុរស​ក្នុង​សាល​បាន​ឈាន​ជើង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ឈ្នះ​មេដាយ​ប្រាក់ ខណៈ​កាល​ពី​ស៊ីហ្គេម​នៅ​ហាណូយ ឆ្នាំ​២០២១ កម្ពុជា ឈ្នះ​មេដាយ​សំរឹទ្ធិ៕

Share.