ជនរងគ្រោះជាអ្នករត់តុម្នាក់ត្រូវបានជនសង្ស័យមានគ្នាប្រហែល២០នាក់ប្រើហិង្សាដោយយកដាវកែច្នៃ កាប់ទៅលើ២កាំបិតបណ្តាលឲ្យរងរបួស។ ក្រោយបង្កហេតុក្រុមជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍​នេះកើតឡើងនៅ ថ្ងៃទី២៨  ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០១:៤០នាទីនៅចំណុច៖ ភូមិទួលត្នោត  ឃុំគគីរ  ស្រុកកៀនស្វាយ ខេត្តកណ្តាល  ។

ប្រភពីពសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វឿន  វណ្ណារ័ត្ន  ភេទប្រុស  អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុ  មានទីលំនៅភូមិចន្លក់ក្រៅ  ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ចំណែកឯជនសង្ស័យមានគ្នាប្រហែល ២០នាក់  ភេទប្រុស ប៉ុន្តែគេមិនបានស្គាល់អត្តសញ្ញាណ នោះឡើយ ដោយសារពួកគេបាននាំគ្នាគេចខ្លួនអស់ក្រោយពីប្រព្រឹត្តរួច។

យោងតាមកំណត់ហេតុពីសមត្ថកិច្ចបង្ហាញថា  នៅថ្ងៃទី២៨  ខែសីហា  ឆ្នាំ២០២៣  វេលាម៉ោង ០១:០៥នាទី ជនរងគ្រោះចេញពីធ្វេីការ (អ្នករត់តុ) រួមជាមួយមិត្តភ័ក្តិជិះម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ស៊េរីឆ្នាំ២០២៣  ពណ៌ខ្មៅ (កាំបន្ទះពណ៌ស)  ពាក់ផ្លាកលេខ កណ្តាល  1AQ-3922។

លុះដល់វេលាម៉ោង  ០១:២០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះ ជិះមកដល់ចំណុចមុខវត្តជ្រោយអំពិល  ឃេីញ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មួយក្រុមមានគ្នាប្រហែល ២០នាក់  ជិះម៉ូតូប្រហែល ១៥ គ្រឿង  អង្គុយនៅមុខក្លោងទ្វារវត្តជ្រោយអំពិល  ពេលជនរងគ្រោះជិះមកហួសបន្តិច  ស្រាប់តែក្រុមជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូដេញតាមពីក្រោយ ជនរងគ្រោះ  ភ្លាមនោះជនរងគ្រោះភ័យបានបេីកម៉ូតូយ៉ាងលឿនជិះសំដៅទៅមុខទៀត  ពេលជនរងគ្រោះជិះមកដល់ចំណុចក្នុងបន្ទាយទាហាន ស្ថិតនៅភូមិទួលត្នោត  ឃុំគគីរ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល  ដល់ផ្លូវទាល់ជនរងគ្រោះផ្តួលម៉ូតូទៅដី  ភ្លាមនោះ ជនសង្ស័យ  ០៣នាក់  ភេទប្រុស  មិនស្គាល់អត្តសញ្ញាណ ដៃមានកាន់ដាវកែឆ្នៃ  ក្នុងម្នាក់ ០១ដេីម  ចុះពីលេីម៉ូតូរួចដេីរសំដៅទៅកាប់ លេី ជនរងគ្រោះចំនួ ន  ០២កាំបិត  ត្រូវចំកំភួនដៃខាងស្តាំ  ០១ កាំបិត  និងកាប់ត្រូវចំក្បាលជង្គង់ខាង ឆ្វេង ០១ កាំបិត ទៀត ភ្លាមនោះជនរងគ្រោះរត់គេចចេញ ពីកន្លែងកើតហេតុ បន្ទាប់មកក្រុមជនសង្ស័យបានបន្តធ្វេីសកម្មភាពកាប់ទៅលេីម៉ូតូរបស់ជនរងគ្រោះបន្ថែមទៀតបណ្តាលឲ្យខូចខាត កុងទ័រ ០១កន្លែង, ក្បាំងខាងស្តាំ ០១កន្លែង, ចង្កៀងមុខ ០១កន្លែង, ស្តុបក្រោយ ០១កន្លែង និងកាតាប៊ូក្រោយ ០១កន្លែង ពេលធ្វេីសកម្មភាពរួចក្រុមជនសង្ស័យបាននាំគ្នាលើកម៉ូតូជនរងគ្រោះជិះយកមកទុកចោលនៅមុខផ្ទះត្រចៀកកាំ ស្ថិតនៅភូមិទួលត្នោត  ឃុំគគីរ  បន្ទាប់មកក្រុមជនសង្ស័យជិះម៉ូតូរត់គេចខ្លួនអស់។

លុះដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៧:១០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ  ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ  បានចុះទៅដល់កន្លែងកេីតហេតុ  ធ្វេីការស្រាវជ្រាវ និងស្វែងរកមុខសញ្ញាជនសង្ស័យ  ដេីម្បីយកមកចាត់ការតាមនីតិវិធី។

ក្រោយកើតមានករណីនេះ កម្លាំងផ្នែកជំនាញយុត្តិធម៌ស្រុកកៀនស្វាយ  សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ កំពុងធ្វេីការស្រាវជ្រាវបន្តតាមរកមុខសញ្ញាជនសង្ស័យ ដេីម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.