សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ពេលចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។

ប្រតិបត្តិការនេះធ្វើឡង ដោយបានការអនុញ្ញាតពីលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត  និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ១៦:១០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និងអង្គភាពនគរបាលយុត្តិធម៌នៃ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់មានឈ្មោះ សែន ដន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិច្រេស ឃុំច្រេសស្រុកជុំគីរី ខេត្តកំពត។ចំពោះវត្ថុតាងដែលចាប់យកបានរួមមាន៖

– គ្រឿងញៀនចំនួន០៤កញ្ចប់ (បីកញ្ចប់ធំនិងមួយកញ្ចប់តូច) ទម្ងន់៣៦,៦០ក្រាម ថ្លឹងទាំងសំបក់ថង់។

– រថយន្តចំនួន០១គ្រឿង។

– ទូរស័ព្ទចំនួន០១គ្រឿង។

ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចយើងបានធ្វើតេស្តរហ័សរកមេរោគកូវីដ១៩(លទ្ធផលអវិជ្ជមាន)។ក្រោយចាប់ខ្លួនជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.