រឿងភាគបុរាណកូរ៉េ Joseon Exorcist របស់ស្ថានីយ៍ទូរទស្សន៍ SBS ត្រូវបានគេចោទប្រកាន់ថាបានក្លែងប្រវត្តិសាស្ត្រ ធ្វើឲ្យរឿងនេះត្រូវបានដកចេញពីម៉ោងចាក់ផ្សាយភ្លាមៗបន្ទាប់ពីបញ្ចាំងជូនទស្សនាបានត្រឹមតែ២ភាគប៉ុណ្ណោះខណ:សាច់រឿងទាំងមូលថតបានរហូតដល់ទៅ៨០ភាគរយទៅហើយដែលធ្វើឲ្យខាតបង់ប្រាក់អស់រាប់ម៉ឺនដុល្លារ។

យោងតាមសារព័ត៌មាន Ilgan Sports News បានឲ្យដឹងថាពេលនេះក្រុមផលិតកំពុងជួបនឹងវិបត្តិធ្ងន់ធ្ងរទៅលើការចំណាយថ្លៃពលកម្មឲ្យតារាសម្ដែងដោយសាររឿងនេះថតរហូតដល់ភាគទី១៤ទៅហើយ នៅសល់ត្រឹមតែ២ ភាគទៀតនឹងបញ្ចប់សាច់រឿង ប៉ុន្តែក្រុមផលិតចាយប្រាក់ឲ្យតួសម្ដែងបានតែចំនួន២ភាគប៉ុណ្ណោះ ចំពោះថ្លៃពលកម្ម ១២ភាគទៀត ក្រុមផលិតបានប្រកាសថាចង់ឲ្យប្រាក់កម្រៃដល់តួរាងពិបាកបន្តិច។

រឿងភាគដែលមានចំនួនសរុប១៦ភាគនេះថតបាន៨០ភាគរយទៅហើយនៅល់ត្រឹមតែ២០ភាគរយទៀតនឹងថតបញ្ចប់ជាស្ថាពរ ប៉ុន្តែផលិតកម្មដែលគ្រប់គនរងតួពិបាកទាមទារប្រាក់សម្រាប់ការចំយពេលថតរឿងរហូតដល់ភាគទី ១៤ ដោយសារផលិតខាតបង់ប្រាក់អស់ច្រើនម៉ឺនដុល្លារពេក។”យើងកំពុងស្ថិតក្នុងដំណាក់កាលលំបាកព្រោះយើងមិនហ៊ានហារមាត់ទារប្រាក់ថ្លៃពលកម្មដែលតួម្ដែងយើងបានថតហើយនោះទេ ប៉ុន្តែបើមិនទទួលបានប្រាក់ខាងយើងក៏លំបាកដូចគ្នាបើមិនបានទទួលប្រាក់កម្រៃពលកម្មថត ដូច្នេះពេលនេះយើងកំពុងស្ថិតក្នុងដំណាក់កាលដ៏លំបាក។ សម្ដីលើកឡើងរបស់អ្នកគ្រប់គ្រងតារាម្នាក់សុំមិនបញ្ចេញឈ្មោះ។

Share.