សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា នៅថ្ងៃទី៣០ សីហានេះ បាន​បញ្ចេញ​តម្លៃ​សំបុត្រ ក្នុង​ការ​ប្រកួត​មិត្ត​ភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយហុងកុង នឹង ប្រកួត មិត្តភាព អន្តរជាតិទី២ ប្រកួតជាមួយម៉ាកាវ នៅថ្ងៃ FIFA Day។

សំបុត្រទស្សនាការប្រកួតមិត្តភាពអន្តរជាតិ “Vattanac International Friendly”​​ កម្ពុជា ជួប​ហុងកុង ថ្ងៃទី០៧ កញ្ញា វេលាម៉ោង ៧:០០នាទីយប់ សំបុត្រ​និងមានដាក់លក់នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣​​ ពហុកីឡដ្ឋានជាតិអូឡាំពិក​ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៥ល្ងាច។

​​សំបុត្រទស្សនាការប្រកួតមិត្តភាពអន្តរជាតិ “Minebea Mitsumi International Friendly” កម្ពុជា ជួប ម៉ាកាវ ថ្ងៃទី១១ កញ្ញា ៧:០០នាទីយប់ សំបុត្រនិងមានដាក់លក់នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ពហុកីឡដ្ឋានជាតិអូឡាំពិកចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៥ល្ងាច។

ចំពោះតម្លៃសំបុត្រមានដូច​ខាង​ក្រោម៖

-សំបុត្រប្រភេទ ១ Zone A មានតម្លៃ ៣០,០០០ រៀល
-សំបុត្រប្រភេទ ២ Zone B មានតម្លៃ ១៥,០០០ រៀល

ខាងក្រោម​នេះ​គឺ​ជា​បញ្ជីរាយនាម​កីឡាករជម្រើសជាតិ​កម្ពុជា សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នាថ្ងៃទី ០៧ និង ទី ១១ ខែកញ្ញា ឆ្នាំ២០២៣៖

ការ​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំ​អន្តរជាតិ​រវាង​ក្រុមជម្រើសជាតិកម្ពុជា ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ហុង​កុង​ និង ម៉ាកាវ នេះ គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​ក្រុម ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ជម្រុះ​ជើង​ឯក​ពិភព​លោក World Cup ឆ្នាំ​២០២៦ ដែល​ត្រូវជួបជា​មួយ​ប៉ាគីស្ថាន ជើងទី១ នៅ​ថ្ងៃ​ទី​១២ ខែ​តុលា នៅ​ទឹក​ដី​កម្ពុជា និង​ជើង​ទី២ នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២៣៕

Share.