សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានបញ្ជូនកីឡាករ ១២នាក់ ចូលរួមការប្រកួតព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​បាញ់កាំភ្លើងអន្ដរជាតិ Bali IPSC Open 2023 (Level3) នៅប្រទេសឥណ្ឌូនេស៊ី ដែល​ប្រព្រឹត្តទៅកាលពីថ្ងៃទី​២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅប្រទេស ឥណ្ឌូនេ​ស៊ី។

នេះ​គឺជាបេសកកម្មដំបូងរបស់ក្រុមកីឡាបាញ់កាំភ្លើងកម្ពុជា ក្រោមការដឹកនាំ របស់​ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខា ធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្ទាប់ពី​ទទួល​បាន​ការ​គាំទ្រ​ពី​សមា​ជិកប្រតិបត្តិអាណត្តិថ្មី ត្រូវបានបោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធថ្មី ឆ្នាំ២០២២-២០២៦ កាលពីថ្មីៗកន្លងទៅ។

សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានបញ្ជូនកីឡាករ ១២នាក់ ចូលរួម​ការ​ប្រកួតមាន៖

១. យោង យួត – Open
២. កូវ ស្រ៊ុនឆាយ- Open
៣. លឹម ហ៊ួរនីតា – open
៤. ពៅ តិចឡេង – production
៥. ឈុន ដានិត – production
៦. គឹង វណ្ណម៉ា – Production Optics
៧. អាន កក្កដា – production optic
៨. ស៊ិន សូផានណាក់ – standard
៩. ធ្ធាំ បញ្ញារិទ្ធិ – Standard
១០. វង្ស ពង្សសក្ក័ – Standard
១១. កង ភីរក្សរិទ្ធិពល – standard
១២. ហូ សេងសិទ្ធីស័ក – standard Junior

​ព្រឹត្តិការណ៍នេះ មានកីឡាករ កីឡាការិនី ៣៩០នាក់ មកពី១២ ប្រទេសចូលរួម មាន​ប្រទេសអូ​ស្រ្តាលី កាណាដា ហុងកុង ឥណ្ឌូនេស៊ី ថៃ កូរ៉េខាត្បូង ហ្វីលីពីន ស្លូវ៉ានា អាហ្វ្រីកខាងត្បូង អាមេរិក និង​កម្ពុជា ប្រកួតលើ ១៨វិញ្ញាសា។

គួរបញ្ជាក់ថាក្រោម​ការ​ដឹកនាំរបស់​ឯកឧត្តម សុខ ពុទ្ធិវុធ ក្នុង​អាណត្តិថ្មីបានដាក់គោលដៅចម្បង ក្រោម​ការដឹកនាំរបស់ឯកឧត្តម គឺបន្ដពង្រឹង សាមគ្គី​ផ្ទៃ​ក្នុង​សហព័ន្ធ ជាពិសេសយកចិត្តទុកដាក់ ក្នុង​ការជំរុញ និង​ផលិត​ធនធាន​កីឡាករ​គ្របវ័យ​ប្រកប​ដោយ​សក្ដានុពល ធានា​បាន​នូវ​ការ​អភិវឌ្ឍន៍​លឿន និងរីកចម្រើនដោយជំនាញដូចបណ្ដា ប្រទេស​ជិតខាង ដើម្បី​ត្រៀម​ចូល​រួម​ប្រកួត​ប្រជែង​ទាំង​ថ្នាក់​ជាតិ និងអន្ដរជាតិ៕

រូបភាព៖ Cambodia 2023

Share.