ក្រុម​ទាំង ១០​បាន​បញ្ចប់​ការ​ប្រកួត​សប្ដាហ៍ទី៤ នៃ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ ដោយ​និយាយពី​កីឡាករកីឡាករអាស៊ាន ក៏​បាន​បង្ហាញ​វត្តមាន​នៅ​លើក​ទីលាន​គ្រប់​ៗគ្នា។

ខាង​ក្រោម​នេះ​មក​ដឹង​ពី​ទិន្នន័យ​របស់កីឡាករអាស៊ាន នៅលីគកំពូលកម្ពុជា ត្រឹមសប្ដាហ៍ទី៤​

SRAYUT SOMPIM របស់ Tiffy Army FC សញ្ជាតិថៃ បង្ហាញខ្លួន ៤ប្រកួត លេងបាន ៣៦០នាទី ទទួលបានកាតលឿង ១សន្លឹក


ORNAI LIU DE OLIVEIRA JHON FRITH របស់ ISI ដង្កោសែនជ័យ សញ្ជាតិទីម័រខាងកើត បង្ហាញខ្លួន ៤ប្រកួត លេខបាន ៣១៥នាទី រកបាន ១គ្រាប់


THIHA ZAW របស់ព្រៃវែង សញ្ជាតិមីយ៉ាន់ម៉ា បង្ហាញខ្លួន ៤ប្រកួត លេងបាន ២៦៩នាទី រកបាន ២គ្រាប់


ZENIVIO MORIENTES GOSTAVO CONCEICAO MOTA របស់គិរីវង់សុខសែនជ័យ សញ្ជាតិទីម័រខាងកើត បង្ហាញខ្លួន ៤ប្រកួត លេងបាន ២៥៤នាទី


DELWINSER SINGH S/O RANJIT SINGH របស់អង្គរថាយហ្គឺរ សញ្ជាតិសង្ហបុរី បង្ហាញខ្លួន ៤ប្រកួត លេងបាន ២៥២នាទី ទទួលបានកាតលឿង ២សន្លឹក


BARRETO DE LIMA MOUZINHO របស់វិសាខា សញ្ជាតិទីម័រខាងកើត បង្ហាញខ្លួន ៣ប្រកួត លេងបាន ១៩៩នាទី រកបាន ១គ្រាប់


SOE MOE KYAW របស់ភ្នំពេញក្រោន សញ្ជាតិមីយ៉ាន់ម៉ា បង្ហាញខ្លួន ២ប្រកួត លេងបាន ១៨០នាទី


BUGAS POCHOLO ARELLANO របស់អង្គរថាយហ្គឺរ សញ្ជាតិហ្វីលីពីន បង្ហាញខ្លួន ៤ប្រកួត លេងបាន ១១៨នាទី


BOUNKONG BOUNPHACHAN របស់ស្វាយរៀង សញ្ជាតិឡាវ បង្ហាញខ្លួន ៤ប្រកួត លេងបាន ១១២នាទី


MURSALIM MUHAMMAD RAFLI របស់ណាហ្គាវើល សញ្ជាតិឥណ្ឌូណេស៊ី បង្ហាញខ្លួន ២ប្រកួត លេងបាន ៨៨នាទី រកបាន ១គ្រាប់ ទទួលបានកាតលឿង ១សន្លឹក

ពានរង្វាន់​លីគ​កំពូល​កម្ពុជា បាន​ឈាន​ដល់​សប្ដាហ៍ទី ៤ហើយ ដោយ​​ព្រះ​ខ័នរាជ​ស្វាយរៀង​ហ្វូត​បល​ក្លិប កំពុងឈរកំពូលរាតាងបណ្ដុះអាសន្ន ដោយ​ ៤ប្រកួត ឈ្នះទាំង៤ មាន១២ ពិន្ទុពេញ ខណ: គិរីវង់សុខសែនជ័យ ឈរចាំណា់​ថ្នាក់​ក្រោមគេ ដោយ​៤ប្រកួត ស្មើ១ ចាញ់៣ មាន១ពិន្ទុ ៕

Share.