ពានរង្វាន់ Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានបញ្ចប់សប្តាហ៍ទី៤ហើយ ខណ:នៅកីឡដ្ឋាន Smart RSN មាន​អ្នកគាំទ្រចូល​ទស្សនាផ្ទាល់​ច្រើនជាងគេ លេងបាន ២ប្រកួត មាន​ចំនួន ៦២៦៥នាក់ លេខ២ កីឡដ្ឋានខេត្តស្វាយរៀង ២ប្រកួត ៥៨៨៥នាក់។

កីឡដ្ឋានទាំង១០នៅលីគកំពូលកម្ពុជា មានអ្នកគាំទ្រសរុប ៣៣៨០៥នាក់ ក្នុងចំណោម២០ប្រកួត ត្រឹមសប្ដាហ៍ទី៤៖

-កីឡដ្ឋាន Smart RSN លេងបាន ២ប្រកួត មាន​ចំនួន ៦២៦៥នាក់
-កីឡដ្ឋានខេត្តស្វាយរៀង លេងបាន ២ប្រកួត មាន​ចំនួន ៥៨៨៥នាក់
-កីឡដ្ឋាន AIA Stadium, KMH Park លេងបាន ៣ប្រកួត មាន​ចំនួន ៥០៥៦នាក់
-ពហុកីឡដ្ឋានជាតិ លេងបាន ២ប្រកួត មាន​ចំនួន ៤០១៥នាក់
-កីឡដ្ឋានព្រីនស៍ លេងបាន ២ប្រកួត មាន​ចំនួន ៣២០៧នាក់
-កីឡដ្ឋានហនុមាន លេងបាន ២ប្រកួត មាន​ចំនួន ២៥៧៩នាក់
-កីឡដ្ឋានខេត្តព្រៃវែង លេងបាន ២ប្រកួត មាន​ចំនួន ២៣៣០នាក់
-កីឡដ្ឋានខេត្តកំពង់ស្ពឺ លេងបាន ២ប្រកួត មាន​ចំនួន ២២៧២នាក់
-កីឡដ្ឋានគិរីវង់សុខសែនជ័យ លេងបាន ២ប្រកួត មាន​ចំនួន ១២៦៥នាក់
-កីឡដ្ឋានស្តាតចាស់ ១ប្រកួត មាន​ចំនួន ៩៣១នាក់៕

Share.