ការប្រកួតពានរង្វាន់ស្វាយរៀងខាប់ (Svay Rieng Cup) អាយុក្រោម១៨ឆ្នាំ  ​បានឈានដល់សប្តាហ៍ទី៣ ដោយ ក្រុម Never Win ត្រូវប៉ះ Red Bull ស្រុកចន្រ្ទា ប៉ះ Blue Dragon និង MST ប៉ះ ត្នោត FC សប្តាហ៍ទី៣ ដែលការប្រកួតទាំង ៣នឹងធ្វើឡើងនៅទីលាន វិទ្យាល័យ ស្វាយរំពារ។

កម្មវិធីប្រកួតថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា ឆ្នាំ២០២៣
-គូរទី១ ម៉ោង ៨:០០ព្រឹក [NEVER WIN vs RED BULL ] (ពូល ង)
-គូរទី២ ម៉ោង ២:០០រសៀល [សសយក ស្រុកចន្រ្ទា vs BLUE DRAGON] (ពូល ខ)
-គូរទី៣ ម៉ោង ៤:០០រសៀល [M.S.T. FC vs ត្នោត FC] (ពូល ង)

តារាងចំណាត់ថ្នាក់តាមពូលនីមួយៗ គិតត្រឹមសប្តាហ៍ទី២

ការប្រកួតរៀបចំឡើងរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ និងថ្ងៃឈប់សម្រាកបុណ្យជាតិ ដោយក្នុង០១ថ្ងៃធ្វើការប្រកួតចំនួន០៣ប្រកួត ការប្រកួតជំរុះក្នុងពូលចាប់ផ្តើមនៅថ្ងៃ១៩ ខែសីហា ឆ្នាំ២០២៣ ។

គួរឱ្យដឹងថា ពានរង្វាន់ស្វាយរៀងខាប់ (Svay Rieng Cup) អាយុក្រោម១៨ឆ្នាំ រដូវកាលឆ្នាំ២០២៣ បានចាប់ផ្តើមការប្រកួតនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ មាន២២ក្រុមចូលរួមប្រកួត បែងចែងជា៦ពូល ក្នុង១ពូល មាន៤ក្រុម ខណៈពូល ច មានតែក្រុមតែប៉ុណ្ណោះ៕

Share.