ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃទី3 ខែកញ្ញា ថា លោកមានការខកចិត្តដែលប្រធានាធិបតីចិន Xi Jinping មិនបានចូលរួមកិច្ចប្រជុំកំពូលG20 នៅក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣។

លោក Biden បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Rehoboth Beach រដ្ឋ Delaware ថា «ខ្ញុំខកចិត្ត… ប៉ុន្តែខ្ញុំនឹងទៅជួបគាត់»។

បើតាមប្រភពដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មាន Reuters បានឲ្យដឹងថា លោក Xi ទំនងជានឹងរំលងកិច្ចប្រជុំកំពូលG20 នៅទីក្រុងញូវដេលី ហើយនាយករដ្ឋមន្ត្រីចិន Li Qiang ត្រូវបានគេរំពឹងថា នឹងតំណាងឱ្យទីក្រុងប៉េកាំង នៅឯកិច្ចប្រជុំកំពូលG20 នៅទីក្រុង New Delhi ។

សូមជម្រាបថា លោក Biden នឹងធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញា សម្រាប់កិច្ចប្រជុំកំពូលនៃក្រុមប្រទេសG20 បន្ទាប់មកលោកនឹងបន្ដធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ខណៈដែលរដ្ឋបាលរបស់លោកកំពុងស្វែងរកការពង្រឹងទំនាក់ទំនងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី៕

ប្រភព៖ CNA

Share.