ឥណ្ឌូណេស៊ី ហ្វីលីពីន និងជប៉ុន កំពុងធ្វើសហម្ចាស់ផ្ទះបាល់បោះលំដាប់ពិភពលោក ឆ្នាំ២០២៣ (2023 FIBA Basketball World Cup) ខណ:​ការ​ប្រកួត​បាន​រកឃើញ​ក្រុម​ខ្លាំង​ឡើង​ដល់​វគ្គ ៨ក្រុម​ចុងក្រោយហើយ​គឺ អ៊ីតាលី, សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ឡាតវី, លីទុយអានី, ស៊ែប៊ី, កាណាដា និងស្លូវេនី។

កម្មវិធីប្រកួតវគ្គ ៨ក្រុមចុងក្រោយ៖

  • ថ្ងៃទី០៥ កញ្ញា៖ អ៊ីតាលី ប៉ះសហរដ្ឋអាមេរិក វេលាម៉ោង ៤:៤៥នាទីល្ងាច នៅទីលាន Mall of Asia Arena ទីក្រុង Pasay
  • ថ្ងៃទី០៥ កញ្ញា៖ លីទុយអានី ប៉ះ ស៊ែប៊ី វេលាម៉ោង ៨:៤០នាទីល្ងាច នៅទីលាន Mall of Asia Arena ទីក្រុង Pasay
  • ថ្ងៃទី០៦ កញ្ញា៖ អាល្លឺម៉ង់ ប៉ះឡាតវី វេលាម៉ោង ៤:៤៥នាទីល្ងាច នៅទីលាន Mall of Asia Arena ទីក្រុង Pasay
  • ថ្ងៃទី០៦ កញ្ញា៖ កាណាដា ប៉ះ ស្លូវេនី វេលាម៉ោង ៨:៤០នាទីល្ងាច នៅទីលាន Mall of Asia Arena ទីក្រុង Pasay

ដោយឡែក​សម្រាប់ចំណាត់​ថ្នាក់​លេខ៩ និងលេខ៣២ បាន​រក​ឃើញ​រួច​រាល់​ហើយ​មាន​ដូច​ខាង​ក្រោម៖

លេខ៩៖ អេស្ប៉ាញ

លេខ១០៖ អូស្ត្រាលី

លេខ១១៖ ម៉ុងតេណេហ្គ្រោ

លេខ១២៖ ព័រតូរីកូ

លេខ១៣៖ ប្រេស៊ីល

លេខ១៤៖ សាធារណរដ្ឋ​ដូ​មីនី​កែន

លេខ១៥៖ ក្រិក

លេខ១៦៖ ហ្សកហ្ស៊ី

លេខ១៧៖ ស៊ូដង់​ខាងត្បូង

លេខ១៨៖ បារាំង

លេខ១៩៖ ជប៉ុន

លេខ២០៖ អេហ្ស៊ីប

លេខ២១៖ ហ្វាំងឡង់

លេខ២២៖ នូវែលសេឡង់

លេខ២៣៖ លីបង់

លេខ២៤៖ ហ្វីលីពីន

លេខ២៥៖ ម៉ិកស៊ិក

លេខ២៦៖ អង់ហ្គោឡា

លេខ២៧៖ កូតឌីវ័រ

លេខ២៨៖ Cape Verde

លេខ២៩៖ ចិន

លេខ៣០៖ វ៉េណេស៊ុយអេឡា

លេខ៣១៖ អ៊ីរ៉ង់

លេខ៣២៖ ហ្ស៊កដានី

ក្រុមបាល់បោះជម្រើសជាតិជប៉ុន

ព្រឹត្តិការណ៍ប្រកួតបាល់បោះផ្នែកបុរស់លំដាប់ពិភពលោក World Cup ចាប់​ផ្ដើមប្រកួតកាលបីថ្ងៃទី២០ សីហា គ្រោងនឹង​បញ្ចប់​នៅថ្ងៃទី១០ កញ្ញានេះ។ ក្រុម​ដែល​គ្រង​ជើង​ឯក និង​ក្រុម​លេខ២ ក្នុង​ព្រឹត្តិការណ៍​នេះ នឹង​មាន​ឈ្មោះ​ទៅ​ចូល​រួម​ប្រកួត​បាល់បោះនៅអូឡាំ ពិករដូវក្តៅឆ្នាំ ២០២៤ នៅ​ទីក្រុម​បារីស ប្រទេស​បារាំង ចាប់ពីថ្ងៃទី២៧ ខែកក្កដាដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ខាងមុខ។​

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់បោះផ្នែកបុរស់លំដាប់ពិភពលោក World Cup បាន​ធ្វើ​ឡើង​ចំនួន១៩លើក​រួច​មក​ហើយ ចាប់​ពី​ឆ្នាំ១៩៥០ រហូត​មកដល់​ឆ្នាំ២០២៣នេះ ដោយសហរដ្ឋអាមេរិក ឈ្នះជើងឯក​ចំនួន ៥លើក យូហ្គោស្លាវី ចំនួន ៥លើក សហភាព​សូវៀត ចំនួន ៣លើក ប្រេស៊ីល ចំនួន ២លើក អេស្បាញ ចំនួន ២លើក និងអាហ្សង់ទីន ចំនួន ១លើក៕​

ក្រុមបាល់បោះជម្រើសជាតិសហរដ្ឋអាមេរិក
Share.