ដោយមើលឃើញពីកំណើននៃការគាំទ្រពីបងប្អូនទាំងអស់គ្នាចំពោះក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ឥឡូវនេះ ក្លិបបានសហការណ៍គ្នាក្នុងការបន្ថែមសមាជិកដែលចង់រួមគាំទ្រក្លិបទាំងក្នុងដី និងក្រៅដីជាមួយគ្នា។

ចំពោះអ្នកចង់ចូលរួមសូមចុចលីងតំណរភ្ជាប់ខាងក្រោម៖ https://docs.google.com/forms/d/e/1FAIpQLSf7G1vGFyI8SK06ZvXnnH6xSSbiJ0NlsfZVkTrMs9ziCJn0Ig/viewform

ចប់ប្រកួតសប្តាហ៍ទី៤ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ស្រវាកៅអីកំពូលតារាងវិញ ក្រោយយក​ឈ្នះម្ចាស់ផ្ទះអាយ អេស អាយ ដង្តោសែនជ័យ ក្នុង​នាថ្ងៃទី២៦ ខែសីហា បច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង លេងបាន ៤ប្រកួត ឈ្នះទាំង៤ មាន ១២ពិន្ទុ ។

តារាងចំណាត់ថ្នាក់ ចប់សប្ដាហ៍ទី៤៖

-ព្រះខ័នរាជស្វាយរៀង លេងបាន ៤ប្រកួត ឈ្នះទាំង៤ មាន ១២ពិន្ទុ
-វិសាខាង លេងបាន ៤ប្រកួត ឈ្នះ៣ ចាញ់១ មាន ៩ពន្ទុ
-ភ្នំពេញក្រោន លេងបាន ៤ប្រកួត ឈ្នះ៣ ចាញ់១ មាន ៩ពិន្ទុ
-ព្រៃវែង លេងបាន ៤ប្រកួត ឈ្នះ២ ស្មើ១ ចាញ់១ មាន ៧ពិន្ទុ
-បឹងកេត លេងបាន ៤ប្រកួត ឈ្នះ២ ស្មើ១ ចាញ់១ មាន ៧ពិន្ទុ
-កងយោធពលខេមរភូមិន្ទ លេងបាន ៤ប្រកួត ឈ្នះ១ ស្មើ១ ចាញ់២ មាន ៤ពិន្ទុ
-ណាហ្គាវើលដ៍ លេងបាន ៤ប្រកួត ឈ្នះ១ ចាញ់ ៣ មាន ៣ពិន្ទុ
-អង្គរថាយហ្គឺរ លេងបាន ៤ប្រកួត ឈ្នះ១ ចាញ់ ៣ មាន ៣ពិន្ទុ
-អាយ អេស អាយ ដង្កោសែនជ័យ លេងបាន ៤ប្រកួត ឈ្នះ១ ចាញ់ ៣ មាន ៣ពិន្ទុ
-គិរីវង់សុខសែនជ័យ លេងបាន ៤ប្រកួត ស្មើ១ ចាញ់ ៣ មាន ១ពិន្ទុ៕

Share.