ត្រឹមសប្តាហ៍ទី៤ ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League ២០២៣-២០២៤ មានកីឡាករ៦នាក់ ដែល​ជាប់​ក្នុង​បញ្ជី​ឈ្មោះជាកីឡាករ​ល្អប្រចាំការប្រកួត (​ឈ្នះ MVP) ដោយគ្មានគ្រាប់បាល់។

អ៊ុក សុវណ្ណ របស់វិសាខាឈ្នះ MVP នៅសប្ដាហ៍ទី១ ជំនួប វិសាខា ២-០ គិរីវង់សុខសែនជ័យ


Mirzaev Alisher Umidovich របស់វិសាខាឈ្នះ MVP នៅសប្ដាហ៍ទី2 ជំនួប វិសាខា ៤-១ ណាហ្គាវើលដ៍


Takaki Ose របស់ភ្នំពេញក្រោនឈ្នះ MVP នៅសប្ដាហ៍ទី៣ ជំនួប ភ្នំពេញក្រោន ១-០ Tiffy Army


លី វ៉ាហេទ របស់បឹងកេតឈ្នះ MVP នៅសប្ដាហ៍ទី៤ ជំនួប បឹងកេត ៤-២ វិសាខា


ឆីង សុខផាន្នី របស់គិរីវង់សុខសែនជ័យឈ្នះ MVP នៅសប្ដាហ៍ទី៤ ជំនួប គិរីវង់សុខសែនជ័យ ១-២ ព្រៃវែង


Tetsuaki Misawa របស់Tiffy Army ឈ្នះ MVP នៅសប្ដាហ៍ទី៤ ជំនួប Tiffy Army ៣-០ អង្គរថាយហ្គឺរ

ខណ:កីឡាករ DE OLIVEIRA BASTOS JONATA របស់វិសាខា និង MARCUS WARREN HABER របស់ព្រះ​ខ័នរាជ​ស្វាយរៀង គឺ​ជា​កីឡាករ​ដែលជាប់​ក្នុង​តំណែង​រក​គ្រាប់​បាល់​បាន​គ្រប់​ការ​ប្រកួត ដោយ​ឆ្លង​កាត់​៤ប្រកួត​ដូច​គ្នា​កន្លង​មក បញ្ចប់​សប្ដាហ៍ទី៤។

ដោយលែក​សម្រាប់​បេក្ខភាពកីឡាករឆ្នើមប្រចាំខែសីហា (CAMBODIAN PREMIER LEAGUE MVP OF THE MONTH ) ខណ:ចាន់ វឌ្ឍនាកា ជាកីឡាករ​ខ្មែរ​តែម្នាក់​គត់​ដែល​ស្ថិត​ក្នុង​ចំណោម​កីឡា​ករ​បរទេស ៧នាក់ផ្សេងទៀត៕

Share.