កីឡាករ ឃៀង ម៉េងហួរ សមាជិករបស់ក្លិបបាល់ទាត់ Tiffy Army FC ត្រូវបានលោក Félix Dalmás កោះហៅចូលក្រុមជម្រើសជាតិកម្ពុជា (ឈុតធំ) ត្រៀមប៉ះ ហុងកុង និងម៉ាកាវ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ នៅខែកញ្ញានេះ។

ឃៀង ម៉េងហួរ ទទួលបានការកោះហៅពីក្រុមជម្រើសជាតិ ក្រោយរូបគេធ្វើបានល្អនៅក្នុងជំនួបរវាង Tiffy Army ប៉ះ ភ្នំពេញក្រោន នៅកីឡដ្ឋាន Smart RSN កាលពីថ្ងៃទី១ ខែកញ្ញា ខណ:ពេលនោះលោក Félix Dalmás បានទៅទស្សនាផ្ទាល់ផងដែរ។

ដូច្នេះកីឡាករ ឃៀង ម៉េងហួរ គឺជាកីឡាករទី២៨ កោះហៅចូលក្រុមជម្រើសជាតិកម្ពុជា៖

កម្មវិធីប្រកួតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣៖
– កម្ពុជា ប៉ះ ហុងកុង វេលាម៉ោង ១៩:០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិ ជំនួបមិត្តភាពអន្តរជាតិ

កម្មវិធីប្រកួតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣៖
– កម្ពុជា ប៉ះ ម៉ាកាវ វេលាម៉ោង ១៩:០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិ ជំនួបមិត្តភាពអន្តរជាតិ។

ចំពោះតម្លៃសំបុត្រមានដូច​ខាង​ក្រោម៖
-សំបុត្រប្រភេទ ១ Zone A មានតម្លៃ ៣០,០០០ រៀល
-សំបុត្រប្រភេទ ២ Zone B មានតម្លៃ ១៥,០០០ រៀល៕

Share.