ព្រះសីហនុ៖ ជនរងគ្រោះជាភ្ញៀវទេសចរណ៍ជនបរទេស ចនួន៨នាក់ បានជួបគ្រោះថ្នាក់លិចទូក នៅចំណុចក្បែរកោះត្រេះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សំណាងត្រូវបានជួយសង្គ្រោះទាន់ពេលមិនមានអ្នកប៉ះពាល់ដល់អាយុជីវិ.តនោះទេនិងត្រូវបានសម្ថកិច្ចចម្រុះនាំយកមដល់ដីគោកដោយសុវត្ថិភាព។

យោងតាមប្រភពបឋមពីសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មានពីម្ចាស់ទូកដឹកភ្ញៀវទេសចរណ៍ភ្លាមៗសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ចេញនៅអូប័រមួយគ្រឿងនឹងបានការសហការជាមួយ ក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ាទៀ វិចិត្រដើម្បីបញ្ជូនអូប័រល្បឿនលឿនចំនួន២គ្រឿងបានចេញទៅអន្តរាគមនិងបានជួយសង្គ្រោះជនបរទេសចំនួន 8នាក់ដោយសុវត្ថិភាពហើយព្រមទាំងបានដឹកបញ្ជូនមកកាន់ដីគោកវិញ។

ជុំវិញករណីលិចទូកនេះផងដែរសមត្ថកិច្ចនៅពុំទាន់ដឹងអំពីមូលហេតុដែលបណ្ដាលឲ្យទូកលិចនេះបាននៅឡើយទេគិតមកដល់ត្រឹមម៉ោង 9:00 និង 35 នាទីយប់ថ្ងៃទី៤ខែកញ្ញាឆ្នាំ 2023 ៕

អត្ថបទ៖ ព្រះសីហនុ

Share.