ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ បានប្រកាសតែងតាំងលោក នី យុទ្ធ ជាគ្រូបង្គោល ( បណ្ដោះអាសន្ន) ដើម្បីត្រៀមបន្តសម្រាប់ការប្រកួតក្នុងពេលខាងមុខ នារដូវកាលឆ្នាំ២០២៣ បន្ទាប់​ពី​ការ​ចាក់​ចេញ​របស់​គ្រូ​បង្វឹក Alistair Heath សញ្ជាតិ​អង់គ្លេស គិតត្រឹមសប្តាហ៍ទី៤ នៃលីគកំពូលកម្ពុជា រដូវ​កាល ២០២៣-២៤។

លោក Alistair Heath គ្រូបង្វឹកកម្រិត UEFA A-License វ័យ៣៧ឆ្នាំ ចូលកាន់​តំណែង​ជា​គ្រូ​បង្គោល​ជា​មួយ​ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ដែលមានមូលដ្ឋាននៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ និងចុះចេញពីតំណែងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។

ពាករង្វាន់​លីគកំពូល​កម្ពុជា ត្រូវ​បាន​សម្រាក​ ២សប្ដាហ៍ នឹង​មាន​ការ​ប្រកួត​វិញ​នៅ​ថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ខាងមុខ។ ខណ:ជំនួប​បន្ទាប់​របស់ អង្គរថាយហ្គឺរ ត្រូវ​ជួប​ជា​មួយ​ព្រះខ័នរាជស្វាយ​រៀង សប្ដាហ៍ទី៥ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង និង​ជួប​ព្រៃវែង នៅ​ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា នៅ​កីឡដ្ឋាន​ខេត្តព្រៃវែង៕​

តារាងចំណាត់ថ្នាក់បណ្ដុះអាសន្ន ចប់សប្ដាហ៍ទី៤៖

Share.