ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ នឹង​ត្រូវ​ជួបក្រុម​ជម្រើសជាតិលីបង់ អាយុក្រោម ២៣ឆ្នាំ សម្រាប់វគ្គជម្រុះ AFC U23 Asian Cup Qatar 2024 ប្រកួត​វេលាម៉ោង ៨:០០យប់ នៅកីឡដ្ឋាន Prince Sultan នៅប្រទេសនៅអារ៉ាប៊ីសាអូឌីត។

U-២៣ ជម្រើសជាតិកម្ពុជា ស្ថិតនៅពូល J ជាមួយម្ចាស់ជើងឯកឆ្នាំចាស់ អារ៉ាប៊ីសាអូឌីត, លីបង់ និងម៉ុងហ្គោលី ខណ:កម្មវិធីប្រកួត ដោយថ្ងៃទី៦ ខែកញ្ញា កម្ពុជា ប៉ះ លីបង់, ថ្ងៃទី៩ ខែកញ្ញា ម៉ុងហ្គោលី ប៉ះ កម្ពុជា និងថ្ងៃទី១២ ខែកញ្ញា៖ អារ៉ាប់ប៊ីសាអូឌីត ប៉ះ កម្ពុជា។

ក្រោម​ការ​ដឹង​នាំ​របស់​លោក Gyotoku Koji គ្រូបង្វឹកជនជាតិជប៉ុន និងលោក​ ទុំ សារ៉ាយ ជាគ្រូជំនួយ បានកោះហៅកីឡាករចំនួន២៣នាក់ សម្រាប់វគ្គជម្រុះ AFC U23 Asian Cup Qatar 2024 នៅ​ប្រទេស​នៅអារ៉ាប៊ីសាអូឌីត។

ព្រឹត្តិការណ៍ពានរង្វាន់ក្នុងតំបន់អាស៊ី AFC U-23 Asian Cup បង្តើត​ឡើង​ដំបូង​២០១៣ ដោយ​ក្រុម​ជម្រើស​ជាតិអ៊ីរ៉ាក់ គឺជាម្ចាស់ជើងឯក ឆ្នាំដំបូង, នៅឆ្នាំ២០១៦ ក្រុម​ជម្រើស​ជាតិ​ជប៉ុន ម្ចាស់ជើងឯក, ឆ្នាំ២០១៨ ក្រុម​ជម្រើស​ជាតិអ៊ូបេគីស្ថាន ម្ចាស់ជើងឯក, ឆ្នាំ២០២០ ក្រុម​ជម្រើស​ជាតិកូរ៉េខាងត្បូង ម្ចាស់ជើងឯក និងឆ្នាំ២០២២ ក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត ក្លយជាម្ចាស់ជើងឯក៕

Share.