ឆ្លងកាត់ ២០ប្រកួត​កន្លង​មក នៃពានរង្វាន់ Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ ក្នុងនោះ​ក្រុម​ទាំង​អស់​ ស៊ុបញ្ចូលទីគ្នាសរុប​កើនដល់ ៦៧គ្រាប់ ខណ:មាន​កីឡាករ​២រូប​បាន​បង្កើតកំហុស​ធ្វើ​ឲ្យ​មាន​គ្រាប់​បាល់​ចូល​ទី​ខ្លួន​ឯង (Own Goal) ចំនួន ២គ្រាប់។

កីឡាករ Own Goal កើនដល់ ២នាក់ នៅលីគកំពូលកម្ពុជា៖

កីឡាករ Bektur Amangeldiev សញ្ជាតិកៀហ្ស៊ីស៊ីស្ថាន របស់ណាហ្គាវើលដ៍ Own Goal នៅនាទី៤៤ ក្នុងជំនួបសប្ដាហ៍ទី២ ចាញ់វិសាខា ៤-១

កីឡាករ Bektur Amangeldiev

កីឡាករ Chern Jinryeong សញ្ជាតិកូរ៉េខាងត្បូង របស់ អាយ អេស អាយ ដង្កោរសែនជ័យ Own Goal នៅនាទី៣០ ក្នុងជំនួបសប្ដាហ៍ទី៤ ចាញ់ព្រះខ័នរាជស្វាយរៀង ២-១

កីឡាករ Chern Jinryeong

ក្រុម​ព្រៃវែង និងវិសាខា ជាក្រុមដែលរកគ្រាប់បាល់បាន ១២គ្រាប់មុន​គេ​ ណាហ្គាវើលដ៍ រកបាន ៨គ្រាប់, ព្រះខ័នរាជស្វាយរៀង រកបាន ៧គ្រាប់, ភ្នំពេញក្រោន រកបាន ៧គ្រាប់, កងយោធពល​ខេមរភូមិន្ទ រកបាន ៤គ្រាប់, អង្គរថាយហ្គឺរ រកបាន ៣គ្រាប់, អាយ អេស អាយ ដង្កោរសែនជ័យ រកបាន ២គ្រាប់ និងគិរីវង់សុខសែនជ័យ រកបាន ២គ្រាប់។

ខណ:កីឡាករ DE OLIVEIRA BASTOS JONATA របស់វិសាខា និង MARCUS WARREN HABER របស់ព្រះ​ខ័នរាជ​ស្វាយរៀង គឺ​ជា​កីឡាករ​ដែលជាប់​ក្នុង​តំណែង​រក​គ្រាប់​បាល់​បាន​គ្រប់​ការ​ប្រកួត ដោយ​ឆ្លង​កាត់​៤ប្រកួត​ដូច​គ្នា​កន្លង​មក បញ្ចប់​សប្ដាហ៍ទី៤។ ងាក​មក​​បេក្ខភាពកីឡាករឆ្នើមប្រចាំខែសីហា (CAMBODIAN PREMIER LEAGUE MVP OF THE MONTH ) ខណ:ចាន់ វឌ្ឍនាកា ជាកីឡាករ​ខ្មែរ​តែម្នាក់​គត់​ដែល​ស្ថិត​ក្នុង​ចំណោម​កីឡា​ករ​បរទេស ៧នាក់ផ្សេងទៀត។

ព្រះខ័នរាជស្វាយរៀង ឈរកំពូល​នៅ​សប្ដាហ៍ទី១ សប្ដាហ៍ទី២ និងទី៣ វិសាខាគ្រងបាន ២សប្ដាហ៍​ជាប់គ្នា នៅសប្ដាហ៍ទី៤ ព្រះខ័នរាជស្វាយរៀង ស្រវាកៅអីកំពូលតារាងវិញ។គ្រាប់​បាល់​សរុប​កើន​ដល់ ៦៧គ្រាប់ ខណៈក្រុមព្រៃវែង និងវិសាខា ជាក្រុមដែលរកគ្រាប់បាល់បានលើសពី ១០គ្រាប់ ចប់​សប្តាហ៍ទី៤៕

Share.