តារារ៉េបលោក Lil Uzi Vert និងភរិយាលោក Elon Musk អ្នកស្រី​ Grimes កំពុងចាប់ផ្ដើមរត់ការ​ឯកសារទិញភពផ្សេងមួយទៀត។ តាមរបាយការណ៍នេះបានឲ្យដឹងថា លោក Lil Uzi​ នឹងក្លាយជាម្ចាស់ភពដំបូងគេបង្អស់ក្នុងពិភពលោក។

ព័ត៌មាននេះត្រូវបានលាតត្រដាងនៅលើបណ្តាញសង្គម Twitter តាមរយៈការបង្ហោះពីគណនីភរិយាមហាសេដ្ឋី Elon Musk។

អ្នកស្រី​ Grimes បានបង្ហោះរូបភពដ៏ស្រស់ស្អាត ជាមួយនឹង Caption ថា ឥលូវនេះលោក Lil Uzi បានក្លាយជាម្ចាស់ភពដ៏ស្រស់ស្អាតនេះហើយ ខណៈនោះលោក Lil Uzi បានឆ្លើយតបលើនោះថា ភពនេះនិងធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកទាំងអស់គ្នា ប៉ុន្ដែឯកសាររត់ការម្ចាស់កម្មសិទ្ធ នៅមិនទាន់បានជោគជ័យនោះទេ។ ប៉ុន្ដែប៉ុន្មានម៉ោងក្រោយមក អ្នកនាង Grimes បានចេញមកបញ្ជាក់ថា ឯកសារកាន់កាប់ជាផ្លូវការរបស់លោក Lil Uzi ជិតរួចរាល់ហើយ។

សូមជម្រាបថា តារារ៉េប និង អ្នកនិពន្ធសញ្ជាតិអាមេរិករូបនេះ បានដកខ្លួនពីវិស័យសិល្បៈជាយូរមកហើយ ទើបតែពេលនេះស្រាប់តែលេចចេញនូវព័ត៌មានទិញភពដ៏គួរឲ្យភ្ញាក់ផ្អើលនេះ។ ហើយទ្រព្យសម្បត្តិរបស់លោកឡើងចុះៗ ប៉ុន្តែទ្រព្យសម្បត្តិដែលលោកមានគឺមិនក្រោម ១០លានដុល្លានោះទេ៕

ប្រែសម្រួលដោយ៖ ជុំ ពេជ្រវណ្ណារ៉ា

Telegram-Troryorng
Share.