ឆ្លងកាត់ ២០ប្រកួត​កន្លង​មក អ្នកចាំទី វីរ: ដារ៉ា របស់​ព្រះខ័នរាជស្វាយរៀង ដែល​បាន​រក្សា​សំណាញ់​ទី (Clean Sheets) បាន​ ២លើកមុន​គេ ក្នុង​ចំណោម ៩លើក របស់ក្លិបចំនួន ៧ នៃពានរង្វាន់ Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានបញ្ចប់សប្តាហ៍ទី៤។

បញ្ជីឈ្មោះអ្នកចាំទីរក្សា Clean Sheets ទាំង ៨រូប៖

១. វីរ: ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង បង្ហាញខ្លួន ៤ប្រកួត រក្សា Clean Sheets ចំនួន ២លើក
២. ហ៊ុល គឺមហ៊ុយ របស់វិសាខា បង្ហាញខ្លួន ២ប្រកួត រក្សា Clean Sheets ចំនួន ១លើក
៣.គង់ ចាន់វុទ្ធី របស់ ISI ដង្កោរសែនជ័យ បង្ហាញខ្លួន ២ប្រកួត រក្សា Clean Sheets ចំនួន ១លើក
៤. សាំង ហាន់ឃុន របស់ព្រៃវែង បង្ហាញខ្លួន ៤ប្រកួត រក្សា Clean Sheets ចំនួន ១លើក
៥. នុន ណាត របស់អង្គរថាយហ្គឺរ បង្ហាញខ្លួន ២ប្រកួត រក្សា Clean Sheets ចំនួន ១លើក
៦. កែវ សុខសិលា របស់វិសាខា បង្ហាញខ្លួន ២ប្រកួត រក្សា Clean Sheets ចំនួន ១លើក
៧. សោម សុគន្ធដារ៉ា របស់ Tiffy Army បង្ហាញខ្លួន ៤ប្រកួត រក្សា Clean Sheets ចំនួន ១លើក
៨. អ៊ុំ វិចិត្រ របស់ភ្នំពេញក្រោន បង្ហាញខ្លួន ២ប្រកួត រក្សា Clean Sheets ចំនួន ១លើក

ពានរង្វាន់ Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានបញ្ចប់សប្តាហ៍ទី៤ហើយ ខណ:​អ្នក​ចាំ​ទី​ដែលបាន​បង្ហាញ​ខ្លួន​នៅ​លើក​ទីលាន​មាន​ចំនួន ១៨រូប របស់ក្លិបទាំង១០ ក្នុង​ចំណោម ២០​ប្រកួត​កន្លងមក។

ព្រះខ័នរាជស្វាយរៀង ឈរកំពូល​នៅ​សប្ដាហ៍ទី១ សប្ដាហ៍ទី២ និងទី៣ វិសាខាគ្រងបាន ២សប្ដាហ៍​ជាប់គ្នា នៅសប្ដាហ៍ទី៤ ព្រះខ័នរាជស្វាយរៀង ស្រវាកៅអីកំពូលតារាងវិញ។គ្រាប់​បាល់​សរុប​កើន​ដល់ ៦៧គ្រាប់ ខណៈក្រុមព្រៃវែង និងវិសាខា ជាក្រុមដែលរកគ្រាប់បាល់បានលើសពី ១០គ្រាប់ ក្នុង​សប្តាហ៍ទី៤៕​

Share.