បរុសម្នាក់បានខ្ចីរ៉ឺម៉កពីអាជីវករម្នាក់យកទៅដឹកឥវ៉ាន់ ប៉ុន្តែជិះទៅបាត់មិនឃើញយកមកសងវិញ រហូតម្ចាស់រ៉ឺម៉កតាមរកឃើញនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ហេតុការណ៍នេះកើតឡើងនៅ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៤:០០នាទីនៅផ្ទះ របស់ជនរងគ្រោះ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះជាម្ចាស់រ៉ឺម៉កមានឈ្មោះ ផល្លី បុត្រ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ចំណែកជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានមានឈ្មោះ លី ពេជ្រ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវបានរកឃើញថា មានសារធាតុគ្រឿងញៀននៅក្នុងទឹកនោម។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា     មុនពេលកើតហេតុ ដោយផ្ទះរបស់ជនរងគ្រោះឈ្មោះ ផល្លី បុត្រ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ បានបើកលក់អីវ៉ាន់ចាប់ហួយ ហើយជនសង្ស័យឈ្មោះ លី ពេជ្រ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ តែងតែមកទិញអីវ៉ាន់ និងបញ្ចូលលុយទូរស័ព្ទ អង្គុយលេងហ្គេមណេតនៅទីនោះជាប្រចាំ។ លុះដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៤:០០នាទី ជនសង្ស័យបានមកសុំខ្ចីរ៉ឺមក សម្រាប់ដឹកអីវ៉ាន់របស់ជនរងគ្រោះ ថាជិះទៅដឹកអីវ៉ាន់នៅភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ពេលនោះជនរងគ្រោះ ក៏បានហុចសោរម៉ូតូឲ្យទៅជនសង្ស័យ ហើយជនសង្ស័យក៏បានជិះម៉ូតូសណ្តោងកន្ទុយរ៉ឺម៉កយកទៅបាត់រហូតតែម្តង។ រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៨:០០នាទី ជនរងគ្រោះបានឃើញជនសង្ស័យនៅភូមិបោះអង្កាញ់ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រួមទាំងម៉ូតូ ក៏បាននាំជនសង្ស័យរួមទាំវត្ថុតាងយកមកកាន់ប៉ុស្តិ៍តាខ្មៅ ដើម្បីធ្វើការសួរនាំ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានខ្ចីម៉ូតូសណ្តោងរ៉ឺម៉ករបស់ជនរងគ្រោះ ហើយបានយកកន្ទុយរ៉ឺម៉កយកទៅបញ្ចាំប្រាកដមែន។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបាននាំទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.