រកឃើញ​ហើយ​ក្រុម​ខ្លាំងទាំង ៤ដែល​​ឡើង​​ទៅកាន់​វគ្គពាកកណ្ដាលផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍​ប្រកួត​បាល់​បោះ​ផ្នែកបុរស់លំដាប់ពិភពលោក ឆ្នាំ២០២៣​ (2023 FIBA Basketball World Cup) ​គឺ ស៊ែប៊ី នឹង​ត្រូវ​ជួបកាណាដា ខណ: សហរដ្ឋអាមេរិក នឹងជួប​អាល្លឺម៉ង់។

កម្មវិធីប្រកួតវគ្គពានកណ្ដាលផ្ដាច់ព្រ័ត្រ (Semi-finals) ថ្ងៃទី០៨ កញ្ញា៖

-ស៊ែប៊ី ប៉ះកាណាដា វេលាម៉ោង ៤:៤៥នាទីល្ងាច នៅទីលាន Mall of Asia Arena ទីក្រុង Pasay
-សហរដ្ឋអាមេរិក ប៉ះអាល្លឺម៉ង់ វេលាម៉ោង ៨:៤០នាទីល្ងាច នៅទីលាន Mall of Asia Arena ទីក្រុង Pasay

កម្មវិធីប្រកួតយកចំណាត់ថ្នាក់លេខ៥ ដល់លេខ៨ ថ្ងៃទី០៧ កញ្ញា៖

-អ៊ីតាលី ប៉ះឡាតវី វេលាម៉ោង ៤:៤៥នាទីល្ងាច នៅទីលាន Mall of Asia Arena ទីក្រុង Pasay
-លីទុយអានី ប៉ះស្លូវេនី វេលាម៉ោង ៨:៣០នាទីល្ងាច នៅទីលាន Mall of Asia Arena ទីក្រុង Pasay

ដោយឡែក​សម្រាប់ចំណាត់​ថ្នាក់​លេខ៩ និងលេខ៣២ បាន​រក​ឃើញ​រួច​រាល់​ហើយ​មាន​ដូច​ខាង​ក្រោម៖

លេខ៩៖ អេស្ប៉ាញ, លេខ១០៖ អូស្ត្រាលី, លេខ១១៖ ម៉ុងតេណេហ្គ្រោ, លេខ១២៖ ព័រតូរីកូ, លេខ១៣៖ ប្រេស៊ីល, លេខ១៤៖ សាធារណរដ្ឋ​ដូ​មីនី​កែន, លេខ១៥៖ ក្រិក, លេខ១៦៖ ហ្សកហ្ស៊ី, លេខ១៧៖ ស៊ូដង់​ខាងត្បូង, លេខ១៨៖ បារាំង, លេខ១៩៖ ជប៉ុន, លេខ២០៖ អេហ្ស៊ីប, លេខ២១៖ ហ្វាំងឡង់, លេខ២២៖ នូវែលសេឡង់, លេខ២៣៖ លីបង់, លេខ២៤៖ ហ្វីលីពីន, លេខ២៥៖ ម៉ិកស៊ិក, លេខ២៦៖ អង់ហ្គោឡា, លេខ២៧៖ កូតឌីវ័រ, លេខ២៨៖ Cape Verde, លេខ២៩៖ ចិន, លេខ៣០៖ វ៉េណេស៊ុយអេឡា, លេខ៣១៖ អ៊ីរ៉ង់ និង​ចុងក្រោយ លេខ៣២៖ ហ្ស៊កដានី។

ព្រឹត្តិការណ៍ប្រកួតបាល់បោះផ្នែកបុរស់លំដាប់ពិភពលោក ឆ្នាំ២០២៣​ (2023 FIBA Basketball World Cup) ដែល ឥណ្ឌូណេស៊ី, ហ្វីលីពីន និងជប៉ុន កំពុងធ្វើសហម្ចាស់ផ្ទះ ចាប់​ផ្ដើម​ប្រកួត​កាលពី​ថ្ងៃ​ទី២០ សីហា គ្រោងនឹង​បញ្ចប់​នៅថ្ងៃទី១០ កញ្ញានេះ។

ក្រុម​ដែល​គ្រង​ជើង​ឯក និង​ក្រុម​លេខ២ ក្នុង​ព្រឹត្តិការណ៍​នេះ នឹង​មាន​ឈ្មោះ​ទៅ​ចូល​រួម​ប្រកួត​បាល់បោះនៅអូឡាំ ពិករដូវក្តៅឆ្នាំ ២០២៤ នៅ​ទីក្រុម​បារីស ប្រទេស​បារាំង ចាប់ពីថ្ងៃទី២៧ ខែកក្កដាដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ខាងមុខ។​

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់បោះផ្នែកបុរស់លំដាប់ពិភពលោក World Cup បាន​ធ្វើ​ឡើង​ចំនួន១៩លើក​រួច​មក​ហើយ ចាប់​ពី​ឆ្នាំ១៩៥០ រហូត​មកដល់​ឆ្នាំ២០២៣នេះ ដោយសហរដ្ឋអាមេរិក ឈ្នះជើងឯក​ចំនួន ៥លើក យូហ្គោស្លាវី ចំនួន ៥លើក សហភាព​សូវៀត ចំនួន ៣លើក ប្រេស៊ីល ចំនួន ២លើក អេស្បាញ ចំនួន ២លើក និងអាហ្សង់ទីន ចំនួន ១លើក៕​

Share.