ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League បានបញ្ជប់ការប្រកួត​សប្តាហ៍​ទី៤ ហើយ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ក្នុងនោះឃើញថា គ្រាប់​បាល់​សរុប​កើន​ដល់ ៦៧គ្រាប់ ខណៈមាន​តែ៥ក្រុម​ប៉ុណ្ណេះ​ដែល​រក​គ្រាប់បាល់បានគ្រាប់ការប្រកួត។

៥ក្រុម ដែលទាត់ចូលទីបានគ្រប់ការប្រកួត មាន ព្រៃវែង, វិសាខា, បឹងកេត, ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន

ព្រៃវែង ប្រកួតទី១ រកបាន ៤គ្រាប់ ,ទី២ រកបាន ៥គ្រាប់, ទី៣ រកបាន ១គ្រាប់, ទី៤ រកបាន ២គ្រាប់ សរុប ១២គ្រាប់

វិសាខា ប្រកួតទី១ រកបាន ២គ្រាប់, ទី២ រកបាន ៤គ្រាប់, ទី៣ រកបាន ៤គ្រាប់, ទី៤ រកបាន ២គ្រាប់ សរុប១២គ្រាប់

បឹងកេត ប្រកួតទី១ រកបាន ១គ្រាប់, ទី២ រកបាន ៤គ្រាប់, ទី៣ រកបាន ១គ្រាប់, ទី៤ រកបាន ៤គ្រាប់ សរុប១០គ្រាប់

ព្រះខ័នរាជស្វាយរៀង ប្រកួតទី១ រកបាន ២គ្រាប់, ទី២ រកបាន ២គ្រាប់,ទី៣ រកបាន ១ គ្រាប់, ទី៤ រកបាន ២គ្រាប់ សរុប៧គ្រាប់

ភ្នំពេញក្រោន ប្រកួតទី១ រកបាន ២គ្រាប់, ទី២ រកបាន ១គ្រាប់ ,ទី៣ រកបាន ១គ្រាប់, ទី៤ រកបាន ៣គ្រាប់ សរុប៧គ្រាប់

ណាហ្គាវើលដ៍ ប្រកួតទី១ រកបាន ៥គ្រាប់, ទី២ រកបាន ១គ្រាប់, ទី៣ គ្មាន ទី៤ រកបាន ២គ្រាប់ សរុប៨គ្រាប់


កងយោធពលខេមរភូមិន្ទ ប្រកួតទី១ គ្មាន ទី២ រកបាន ១គ្រាប់, ទី៣ គ្មាន ទី៤ រកបាន ៣គ្រាប់ សរុប៤គ្រាប់

អង្គរថាយហ្គឺរ ប្រកួតទី១ គ្មាន ទី២ រកបាន ១គ្រាប់, ទី៣ រកបាន ២គ្រាប់, ទី៤ គ្មាន សរុប៣គ្រាប់

អាយ អេស អាយ ដង្កោរសែនជ័យ ប្រកួតទី១ រកបាន ១គ្រាប់, ទី២ គ្មាន ទី៣ គ្មាន ទី៤ រកបាន ១គ្រាប់ សរុប២គ្រាប់

គិរីវង់សុខសែនជ័យ ប្រកួតទី១ គ្មាន ទី២ រកបាន ១គ្រាប់ ទី៣ គ្មាន ទី៤ រកបាន ១គ្រាប់ សរុប២គ្រាប់

លីគកំពូលកម្ពុជា នឹងត្រូវសម្រាករយៈពេល២សប្តាហ៍ ដើម្បីទុកពេលឲ្យក្រុមជម្រើសជាតិប្រមូលផ្តុំ ប្រកួតមិត្តភាពដក់ស្រងបច្ចេកទេស ត្រៀមសម្រាប់វគ្គជម្រុះបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២៦ ដែលខិតជិតមកដល់ ហើយនឹងវិលត្រលប់មកវិញនៅថ្ងៃទី១៦ ខែកញ្ញា ។

ព្រះខ័នរាជស្វាយរៀង ឈរកំពូល​នៅ​សប្ដាហ៍ទី១ សប្ដាហ៍ទី២ និងទី៣ វិសាខាគ្រងបាន ២សប្ដាហ៍​ជាប់គ្នា នៅសប្ដាហ៍ទី៤ ព្រះខ័នរាជស្វាយរៀង ស្រវាកៅអីកំពូលតារាងវិញ។គ្រាប់​បាល់​សរុប​កើន​ដល់ ៦៧គ្រាប់ ខណៈក្រុមព្រៃវែង និងវិសាខា ជាក្រុមដែលរកគ្រាប់បាល់បានលើសពី ១០គ្រាប់ ក្នុង​សប្តាហ៍ទី៤៕

Share.