ក្រុមជម្រើសជាតិថៃ ក្រោមការដឹកនាំរបស់លោក Alexandré Pölking បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ត្រៀមជួបអ៊ីរ៉ាក់ ដណ្តើមជើងឯកនៃពានរង្វាន់ King Cup 2023 លើកទី៤៩ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
– អ៊ីរ៉ាក់ ២-២ ឥណ្ឌា (អ៊ីរ៉ាក់ ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ 5-4)
– ថៃ ២-១ លីបង់។

ពានរង្វាន់ King Cup 2023 លើកទី៤៩ ចាប់ផ្តើមប្រកួតពីថ្ងៃទី៤ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅកីឡដ្ឋាន 700th Anniversary ដែលអាចផ្ទុកទស្សនិជនបាន ១ម៉ឺន៧ពាន់នាក់ ក្នុងទីក្រុងឈៀងម៉ៃ ប្រទេសថៃ។

វគ្គដណ្តើមយកលេខ៣៖
–ថ្ងៃទី១០ ខែកញ្ញា ឥណ្ឌា vs លីបង់
វគ្គផ្តាច់ព្រ័ត្រ៖
–ថ្ងៃទី១០ ខែកញ្ញា ថៃ vs អ៊ីរ៉ាក់។

គួរដឹងថាពានរង្វាន់ King Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៦៨ ខណ:ក្រុមជម្រើសជាតិថៃ ឈ្នះពាននេះច្រើនជាងគេសរុប១៥សម័យកាល ចំណែកជើងឯកឆ្នាំចាស់ ២០២២ គឺក្រុមជម្រើសជាតិតាជីគីស្ថាន៕

Share.