ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ បញ្ចប់លទ្ធផល៩០នាទីឈ្នះ ២-១ ជាមួយក្រុម​ជម្រើសជាតិម៉ុងហ្គោលី អាយុក្រោម ២៣ឆ្នាំ សម្រាប់វគ្គជម្រុះ AFC U23 Asian Cup Qatar 2024 នៅកីឡដ្ឋាន Prince Sultan ប្រទេសនៅអារ៉ាប៊ីសាអូឌីត។

U-២៣ ជម្រើសជាតិកម្ពុជា ស្ថិតនៅពូល J ជាមួយម្ចាស់ជើងឯកឆ្នាំចាស់ អារ៉ាប៊ីសាអូឌីត, លីបង់ និងម៉ុងហ្គោលី ខណ:លទ្ធផល២ប្រកួតមកនេះគឺ៖
-ថ្ងៃទី៦ ខែកញ្ញា កម្ពុជា ២-២ លីបង់
-ថ្ងៃទី៩ ខែកញ្ញា ម៉ុងហ្គោលី ១-២ កម្ពុជា។

កម្មវិធីប្រកួតបន្ទាប់របស់កម្ពុជា៖
-ថ្ងៃទី១២ ខែកញ្ញា៖ អារ៉ាប់ប៊ីសាអូឌីត ប៉ះ កម្ពុជា (ម៉ោង១១:០០នាទីយប់)។

តារាងចំណាត់ថ្នាក់ពូល J៖

  1. កម្ពុជា ២ប្រកួត ឈ្នះ១ ស្មើ១ ៤ពិន្ទុ
  2. អារ៉ាប៊ីសាអូឌីត ១ប្រកួត ឈ្នះ១ ៣ពិន្ទុ
  3. លីបង់ ១ប្រកួត ស្មើ១ ១ពិន្ទុ
  4. ម៉ុងហ្គោលី ២ប្រកួត ចាញ់២ សូន្យពិន្ទុ។

ក្រោម​ការ​ដឹង​នាំ​របស់​លោក Gyotoku Koji គ្រូបង្វឹកជនជាតិជប៉ុន និងលោក​ ទុំ សារ៉ាយ ជាគ្រូជំនួយ បានកោះហៅកីឡាករចំនួន២៣នាក់ សម្រាប់វគ្គជម្រុះ AFC U23 Asian Cup Qatar 2024 នៅ​ប្រទេស​នៅអារ៉ាប៊ីសាអូឌីត។

ព្រឹត្តិការណ៍ពានរង្វាន់ក្នុងតំបន់អាស៊ី AFC U-23 Asian Cup បង្តើត​ឡើង​ដំបូង​២០១៣ ដោយ​ក្រុម​ជម្រើស​ជាតិអ៊ីរ៉ាក់ គឺជាម្ចាស់ជើងឯក ឆ្នាំដំបូង, នៅឆ្នាំ២០១៦ ក្រុម​ជម្រើស​ជាតិ​ជប៉ុន ម្ចាស់ជើងឯក, ឆ្នាំ២០១៨ ក្រុម​ជម្រើស​ជាតិអ៊ូបេគីស្ថាន ម្ចាស់ជើងឯក, ឆ្នាំ២០២០ ក្រុម​ជម្រើស​ជាតិកូរ៉េខាងត្បូង ម្ចាស់ជើងឯក និងឆ្នាំ២០២២ ក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត ក្លយជាម្ចាស់ជើងឯក៕

Share.