បាត់ដំបង÷ កម្លាំងសមត្ថកិច្ចចុះប្រមូលក្រុមក្មេងទុះនើងជិត៥០នាក់ ដែលដើរលេងយប់បានបង្កអនាធិបតេយ្យ បង្កអសន្តិសុខសាធារណ:មកអប់រំ និងពិនិត្យរកសារធាតុញៀន នៅវេលារំលងអាធ្រាតថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។

លោកវរសេនីយ ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា យុទ្ធនាការប្រមូលក្រុមក្មេងជំទង់ប្រុសស្រីទ្រង់ទាយធំនេះ ធ្វេីឡេីង ក្រោមបទ បញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង ដែលមានការ សម្រសម្របសម្រួលផ្នែកពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។

លោកបានបន្តទៀតថា ប្រតិបត្តិការនេះកម្លាំងផ្នែកជំនាញអធិការនគរបាលក្រុងបានឃាត់ខ្លួនក្មេងទំនើងជាមុខសញ្ញាសង្ស័យសរុបចំនួន៤៦នាក់ រួមទាំងម៉ូតូចំនួន២២គ្រឿងផងដែរ ខណៈពេលដែលក្រុមក្មេងទាំងនោះប្រមូលផ្តុំគ្នា យ៉ាងពពាក់ពពូនតាមទីសាធារណៈ ថែមទាំងបេីកបរក្នុងស្ថានភាពស្រវឹង ពេញដងផ្លូវ ខ្លះទៀតជិះម៉ូតូស្វែងរក សេវាចែកចាយគ្រឿងញៀន និងក្រុមប្រមូលផ្តុំគ្នាជាបក្សពួកបង្កអនាធិបតេយ្យតាមទំនើងចិត្តនៅ ក្នុងទីប្រជុំជនក្រុង បាត់ដំបង ។

ក្រោយការសាកសួរ សមត្ថកិច្ចបានធ្វេីតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលបានរកឃើញក្មេងប្រុសស្រីចំនួន១៥នាក់ មានផ្ទុកសារធាតុញៀនក្នុងខ្លួន នឹងបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន រីឯក្រុមក្មេងដែលជិះម៉ូតូបង្កភាពអនាធិបតេយ្យ ខុសលក្ខណៈបបច្ចេកទេសបានប្រគល់ឱ្យទៅការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោកដើម្បីមានវិធានការ ។ ក្រៅពីនេះក្រុមក្មេងដែលមិនមានការពាក់ព័ន្ធបទល្មើស បានណែនាំអប់រំ រួចឱ្យអាណាព្យាបាលមកធានាយកទៅលំនៅឋានរៀងៗខ្លួនវិញ៕

អត្ថបទ៖ដំបងក្រញូង

Share.