ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ នឹងប៉ះម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត សម្រាប់វគ្គជម្រុះ AFC U23 Asian Cup Qatar 2024 ពូល J នៅកីឡដ្ឋាន Prince Sultan នៅរាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១១:០០នាទីយប់ ស្របពេលដែល លីបង់ នឹងត្រូវជួប ម៉ុងហ្គោលី នៅម៉ោង ៨:០០នាទីយប់នេះ។

តារាងចំណាត់ថ្នាក់ពូល J បណ្តោះអាសន្ន៖

  1. អារ៉ាប៊ីសាអូឌីត ២ប្រកួត ឈ្នះ២ ៦ពិន្ទុ
  2. កម្ពុជា ២ប្រកួត ឈ្នះ១ ស្មើ១ ៤ពិន្ទុ
  3. លីបង់ ២ប្រកួត ស្មើ១ ចាញ់១ ១ពិន្ទុ
  4. ម៉ុងហ្គោលី ២ប្រកួត ចាញ់២ សូន្យពិន្ទុ។

លទ្ធផល២ប្រកួតរបស់ U-23 កម្ពុជា ក្រោមការដឹកនាំរបស់លោក Gyotoku Koji៖
-ថ្ងៃទី៦ ខែកញ្ញា កម្ពុជា ២-២ លីបង់
-ថ្ងៃទី៩ ខែកញ្ញា ម៉ុងហ្គោលី ១-២ កម្ពុជា។

ស្របពេលដែល U23 កម្ពុជា ត្រូវការឈ្នះអារ៉ាប៊ីសាអូឌីត ដាច់ខាតនៅរាត្រីនេះ ដើម្បីធានាកៅអីឡើងទៅវគ្គបន្ត សម្រាប់វគ្គជម្រុះ AFC U23 Asian Cup Qatar 2024។

ខណ:កីឡាករ U23 កម្ពុជា ដែលអវត្តមានពេលប៉ះអារ៉ាប៊ីសាអូឌីត យប់នេះមានដូចជា៖

  • ចាន់ សារ៉ាពេជ្រ កាតលឿង២សន្លឹក និងក្រហម១
  • ស រតនា កាតលឿង២សន្លឹក។

បច្ចុប្បន្នភាពនៃក្រុមលេខ២ល្អ៖

Share.