បន្ទាប់​ពី​ត្រូវបានសម្រាករយៈពេល២សប្តាហ៍រួច​មក ដើម្បីទុកពេលឲ្យក្រុមជម្រើសជាតិប្រមូលផ្តុំ ប្រកួត​មិត្ត​ភាព​ដក់ស្រងបច្ចេកទេស ត្រៀមសម្រាប់វគ្គជម្រុះបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ​២០២៦ ដែលខិតជិតមកដល់នៅ​ថ្ងៃ​ទី១៦-១៧ ចុង​សប្ដាហ៍​នេះ​ លីគកំពូលកម្ពុជា នឹង​ការ​ប្រកួត​ឡើង​វិញ។

ថ្ងៃសៅរ៍ ទី១៦ កញ្ញា ២០២៣ មាន៖

-ព្រៃវែង ប៉ះ កងយោធពលខេមរភូមិន្ទ វេលាម៉ោង ៣:៤៥នាទីរសៀល នៅកីឡដ្ឋានខេត្តព្រៃវែង
-ព្រះខ័នរាជស្វាយរៀង ប៉ះ អង្គរថាយហ្គឺរ វេលាម៉ោង ៦:០០នាទីល្ងាច នៅកីឡាដ្ឋានខេត្តស្វាយរៀង

ថ្ងៃអាទិត្យ ទី១៧ កញ្ញា ២០២៣ មាន៖

-អាយ អេស អាយ ដង្កោសែនជ័យ ប៉ះ ណាហ្គាវើលដ៍ វេលាម៉ោង ៦:០០នាទីល្ងាច នៅកីឡដ្ឋាន AIA, KMH Park
-បឹងកេត ប៉ះ គិរីវង់សុខសែនជ័យ វេលាម៉ោង ៦:០០នាទីល្ងាច នៅពហុកីឡាដ្ឋានជាតិ
-វិសាខា ប៉ះ ភ្នំពេញក្រោន វេលាម៉ោង វេលាម៉ោង ៦:០០នាទីល្ងាច នៅពហុកីឡដ្ឋាន ព្រីនស៍

ព្រះខ័នរាជស្វាយរៀង គឺ​ជា​ក្រុម​តែមួយដែល​ឈ្នះគ្រាប់ការប្រកួត ដោយ ៤ប្រកួត ឈ្នះទាំង៤ មាន១២ពិន្ទុ ឈរកំពូលតារាង វិសាខា លេខ២ ភ្នំពេញ​ក្រោន​ លេខ៣ គ្រាប់​បាល់​សរុប​កើន​ដល់ ៦៧គ្រាប់ ខណៈក្រុមព្រៃវែង និងវិសាខា ជា​ក្រុម​ដែល​រក​គ្រាប់​បាល់​បាន​លើសពី ១០គ្រាប់ ក្នុង​សប្តាហ៍ទី៤។

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League បានបញ្ជប់ការប្រកួត​សប្តាហ៍​ទី៤ ហើយ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ក្នុងនោះឃើញថា គ្រាប់​បាល់​សរុប​កើន​ដល់ ៦៧គ្រាប់ ៕

តារាងចំណាត់ថ្នាក់សម្រាប់សប្ដាហ៍ទី៤៖

Share.