សិល្បៈ​អន្តរជាតិ​៖ ថ្មីៗ​នេះ​តារា​ចម្រៀង​បុរស​រូប​សង្ហា​២​ដួង​របស់​កូរ៉េ​ខាង​ត្បូង​ គឺ​ D.O សមាជិក​ក្រុម EXO និង​ Jungkook សុទ្ធតែ​ធ្លាក់​ចូល​ទៅ​ក្នុង​រឿង​អាស្រូវ និង​​រង​ប្រតិកម្ម​ពី​មហាជន​ចំពោះ​ករណី​ដែល​ IDOL ទាំង​ពីរ​ដួង​នេះ​បាន​ឈរ​បង្ហុយ​បារី​នៅ​ទីសាធារណៈ ក៏​ដូច​ជា​កន្លែង​ហាម​ឃាត់។

ជុំវិញ​ករណី​ចម្រូងចម្រាស​របស់​ D.O កើត​ឡើង​ដោយ​សារ​តែ​បុរស​សង្ហា​រូប​នេះ​បាន​ជក់​បារី​នៅ Music Core ដែល​ជា​ទីកន្លែង​ហាម​ឃាត់​មិន​ឱ្យ​ជក់​បារី​ ដោយ​​រូប​ភាព​វីដេអូ​​នោះ​ត្រូវ​បាន​​អ្នក​ប្រម៉ាញ់​បាន​​យក​ទៅ​ចែក​ចេញ​នៅ​លើ​បណ្ដាញ​សង្គម​ និងមាន​​ប្រព័ន្ធ​ផ្សពផ្សាយនានា​របស់​កូរ៉េ​ខាង​ត្បូង​​យក​ទៅ​ចុះ​ផ្សាយ​យ៉ាង​គគ្រឹកគគ្រេង​។ ថ្វី​ត្បិត​ករណី​នេះមាន​ការ​អន្តរាគមន៍​ពី​ផលិតកម្ម SM Entertainment ដោយ​មាន​ការ​កែ​សម្រួល​រូបភាព​ក្ដី ឬ​លុប​ចោល​រូប​ភាព​ក្ដី​ ក៏​ឃ្លីប​ដែល​បែក​ធ្លាយ​នោះ​នៅ​តែ​បន្ត​ចរាចរណ៍​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដដែល​។

ឆ្លើយ​តប​ចំពោះ​ករណី​នេះ​តំណាង​របស់​ D.O បាន​ចេញ​មក​បកស្រាយ​ថា​តារា​រូប​នេះ​បា​ន​ប្រើ​បារី​អេឡិចត្រូនិច​​មិនមាន​សារធាតុ​នីកូទីននោះ​ឡើយ​ ប៉ុន្តែ​នៅ​ពេល​ត្រួតពិនិត្យ​ឧបករណ៍​នេះ​ សាធាតុ​នីកូទីន​ត្រូវបាន​រក​ឃើញ​នៅ​ក្នុងឈ្មោះ​​គ្រឿង​ផ្សំ​ ដូច្នេះ​លោក​ត្រូវ​បាន​ផាក​ពិន័យ​ចំពោះ​ការ​ប្រើ​ប្រាស់​ឧបករណ៍​មួយ​នេះ​ដដែល​។

ងាក​មក​ករណី​របស់​ Jungkook ឯណោះ​វិញ​ក៏​មាន​វាសនា​មិន​ខុស​ពី​ D.O ប៉ុន្មាន​នោះ​ឡើយត ព្រោះ​សមាជិក​ BTS រូប​នេះ​ត្រូវ​បាន​គេលួច​ថត​បាន​កំពុង​ឈរ​ជក់បារី​ នៅក្រៅ​ភោជនីយដ្ឋានមួយ​កន្លែង​នៅ​សហរដ្ឋអាមេរិក។ ប៉ុន្តែ​ក្រុម​អ្នក​គាំទ្រ​របស់​គេ​បាន​​ចេញ​មក​ការពារ​ Idol ​បន្ទាប់​លោក​ទទួល​រងការ​រិះគន់​ពេញ​បណ្ដាញ​អ៊ិនធឺណិត​ករណី​បោះ​កន្ទុយ​បារី​ចោល​នៅ​ទីសាធារណៈ​។ ដោយ​ក្រុម​អ្នក​គាំទ្រ​បាន​បញ្ចេញ​ភស្តុតាង​សំខាន់​មួយ​បញ្ជាក់​ថា​ភោជនីយដ្ឋាន​ខាង​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ជក់​បារី​នៅខាង​ក្រៅ​បាន​ ហើយ​នៅ​ជិត​កន្លែងដែល​លោក​ឈរ​នោះ​ក៏​មាន​ធុង​សំរាម​សម្រាប់​ចោល​កន្ទុយ​បារី​ផង​ដែរ មិនមែន​ចោល​នៅ​ទីសាធារណៈ​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ៕

Share.