ក្រុមកីឡាករ-កីឡាការិនីការ៉ាតេកម្ពុជា បានទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Thailand Open Karate Championship នៅទីក្រុងបាងកក ប្រទេសថៃ ហើយដណ្តើមបានមេដាយចំនួន ៤ គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេថៃ បើកទូលាយ។

នេះលើកទីមួយដែលកម្ពុជា ដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ Thailand Open Karate Championship លើលើវិញ្ញាសាប្រយុទ្ធនារីពេញវ័យ “Senior ” ប្រភេទទម្ងន់ក្រោម ៥០ គីឡូក្រាម គឺកីឡាការិនី ឆន ស្រីភា ។

មេដាយសំរឹទ្ធគ្រឿងបានទៅលើកីឡាករ សូត ផានិត លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៧៥ គីឡូក្រាម មេដាយសំរឹទ្ធទី២ បានទៅលើកីឡាករ ជ្រុន វិរៈបុត្រ វិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៦៧ គីឡូក្រាម និងមេដាយ សំរឹទ្ធទី៣ បានទៅលើកីឡាករ ថេង គីមឈា លើវិញ្ញាសាកាតាឯកត្តជនបុរស៕

Share.