សមាជិកក្រុមអ្នកគាំទ្រ «កងទ័ពអង្គរ» បាន​បង្ហាញ​អារម្មណ៍​សប្បាយ​ចិត្ត​នៅ​ពេល​បាន​ចូល​រួម​ទស្សនា​ការ​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិកម្ពុជា ប៉ះ​ក្រុម​ហុង​កុង កាល​ពី​ថ្ងៃទី៧ កញ្ញា កន្លង​ទៅ នឹង​ចង់ឱ្យជម្រើសជាតិកម្ពុជា មានការប្រកួតមិត្តភាពកាន់តែច្រើន និងជួបប្រទេសខ្លាំងៗផ្សេងទៀត។

ក្រុម​ជម្រើសជាតិកម្ពុជា បាន​ប្រកួត​ស្មើ ១-១ ជាមួយ​កោះហុងកុង និង​មាន​អ្នក​ចូល​រួម​ទស្សនាផ្ទាល់​នៅ​ពហុកីឡដ្ឋានជាតិ ចំនួន ២ ១៦៦៧នាក់។ ខណ:​ប្រកួត​ទី២ ក្រុម​ជម្រើសជាតិកម្ពុជា បាន​យក​ឈ្នះ​ ៤-០ លើ​ក្រុម​កោះម៉ាកាវ មាន​អ្នក​ចូល​រួម​ទស្សនា​ផ្ទាល់​នៅ​ពហុកីឡដ្ឋានជាតិ ១ ៥២៨៥នាក់។

ជំនួប​មិត្តភាព ទាំង២ប្រកួត​របស់​ក្រុមជម្រើសជាតិកម្ពុជា មានភារៈកិច្ចសំខាន់ នៅចុងឆ្នាំនេះ ដោយ​ត្រូវប្រកួត វគ្គជម្រុះបឋម នៃ​ពាន​រង្វាន់​បាល់​ទាត់ពិភពលោក FIFA World Cup 2026 ដោយ​ប៉ះ​ក្រុម​ប៉ាគីស្ថាន ហើយក្រុមហុងកុង ស្ថិតក្នុងវគ្គចែកពូលជុំទី២ ប្រចាំទ្វីបអាស៊ី៕

Share.