ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានឈានដល់សប្តាហ៍ទី៥ ហើយនៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ស្របពេលលោក ឃួន វីរៈ គឺជាអាជ្ញាកណ្តាលដែលចាយកាតច្រើនជាងគេ ២១សន្លឹក ក្នុងចំណោមកាតសរុប ៧៥សន្លឹក។

ខាងក្រោមនេះជាចំនួនកាតដែលលោកអាជ្ញាកណ្តាលទាំង៧រូបចាយត្រឹមសប្តាហ៍ទី៤៖

  1. លោក ឃួន វីរៈ កាត់ក្តីបាន ៤ប្រកួតចាយកាតសរុប ២១សន្លឹក ក្រហម១សន្លឹក
  2. លោក ឃិន ឧសីហា កាត់ក្តីបាន ៤ប្រកួតចាយកាត ១៥សន្លឹក គ្មានកាតក្រហម
  3. លោក ហោ ប៊ុនថង កាត់ក្តី២ប្រកួត ចាយកាតសរុប ១២សន្លឹក ក្រហម១សន្លឹក
  4. លោក ជួប ពិសាល កាត់ក្តីបាន ៣ប្រកួតចាយកាត ៩សន្លឹក គ្មានកាតក្រហម
  5. លោក ជី សាមឌី កាត់ក្តី ៤ប្រកួត ចាយកាត ៨សន្លឹក ក្រហម១សន្លឹក
  6. លោក អ៉ីវ ទីណា កាត់ក្តី២ប្រកួត ចាយកាត៦សន្លឹក គ្មានកាតក្រហម
  7. ថន ថាវ័ន្ត កាត់ក្តី១ប្រកួត ចាយកាត៤សន្លឹក គ្មានកាតក្រហម៕
Share.