លីគកំពូលកម្ពុជា ត្រូវបានសម្រាក២សប្តាហ៍ ទុកពេលឲ្យក្រុមជម្រើសជាតិប្រមូលផ្តុំ ប្រកួត​មិត្ត​ភាព​ដក់ស្រងបច្ចេកទេស ត្រៀមសម្រាប់វគ្គជម្រុះបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២៦ ដែលខិតជិតមកដល់ នឹងវិលត្រលប់មកវិញនៅថ្ងៃទី១៦ ខែកញ្ញា ចិង​សប្ដាហ៍នេះ​។

មុន​ឈាន​ដល់​សប្ដាហ៍ថ្មី​យើង​មក​ដឹង​រឿង​សំខាន់​ពីលីគកំពូល​កម្ពុជា ក្រោយឆ្លងកាត់ ២០ប្រកួត​កន្លង​មក មកស្គាល់ប្រធានក្រុមទាំង ៨រូបដែលមានឥទ្ធិពលនៅលីគកំពូលកម្ពុជា និង​បាន​បង្ហាញ​ខ្លួន​ពេល​៩០នាទី គ្រប់ការប្រកួត ៤សប្ដាហ៍កន្លង​មក៖

១. So Omae ម្ចាស់អាវលេខ១០ របស់ព្រៃវែង បង្ហាញខ្លួន ៤ប្រកួត លេងបាន ៣៦០នាទី


២. Coulibaly Abdel Kader ម្ចាស់អាវលេខ១០ របស់ ISI បង្ហាញខ្លួន ៤ប្រកួត លេងបាន ៣៦០នាទី


៣. ឆឹង សុខផាន្នី ម្ចាស់អាវលេខ២៩ របស់គិរីវង់សុខសែនជ័យ បង្ហាញខ្លួន ៤ប្រកួត លេងបាន ៣៦០នាទី


៤. Khan Mohammed Faeez ម្ចាស់អាវលេខ២ របស់វិសាខា បង្ហាញខ្លួន ៤ប្រកួត លេងបាន ៣៦០នាទី


៥. សុផល ឌីម៉ង់ ម្ចាស់អាវលេខ៦ របស់អង្គរថាយហ្គឺរ បង្ហាញខ្លួន ៤ប្រកួត លេងបាន ៣៦០នាទី


៦. សឿយ វិសាល ម្ចាស់អាវលេខ៥ របស់ព្រះខ័នរាជស្វាយរៀង បង្ហាញខ្លួន ៤ប្រកួត លេងបាន ៣៦០នាទី


៧. គួច សុកុម្ភ: ម្ចាស់អាវលេខ១០ របស់ណាហ្គាវើលដ៍ បង្ហាញខ្លួន ៤ប្រកួត លេងបាន ៣៦០នាទី


៨. លី វ៉ាហេត ម្ចាស់អាវលេខ៤ របស់បឹងកេត បង្ហាញខ្លួន ៤ប្រកួត លេងបាន ៣៦០នាទី

ប្រធានក្រុមទាំង ៥រូប​ផ្សេងទៀត​ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួតលីគកំពូល​កម្ពុជា រដូវ​កាល​នេះ​មាន៖

១. អ៊ុព កាម៉ុល ម្ចាស់អាវលេខ១៨ របស់ Tiffy Army បង្ហាញខ្លួន ៤ប្រកួត លេងបាន ២៨២នាទី
២. ឆុំ ភីសា ម្ចាស់អាវលេខ៣៩ របស់ភ្នំពេញក្រោន បង្ហាញខ្លួន ៣ប្រកួត លេងបាន ២៧០នាទី
៣. អ៊ន ចាន់ប៉ូលីន ម្ចាស់អាវលេខ៨ របស់ភ្នំពេញក្រោន បង្ហាញខ្លួន ៣ប្រកួត លេងបាន ២២៤នាទី
៤. ចាន់ វឌ្ឍនាកា ម្ចាស់អាវលេខ១១ របស់បឹងកេត បង្ហាញខ្លួន ៤ប្រកួត លេងបាន ២១២នាទី
៥. ថោង ដា ម្ចាស់អាវលេខ២៥ របស់ Tiffy Army បង្ហាញខ្លួន ១ប្រកួត លេងបាន ៩០នាទី

ពានរង្វាន់ Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានបញ្ចប់សប្តាហ៍ទី៤ហើយ ខណ:​អ្នក​ចាំ​ទី​ដែលបាន​បង្ហាញ​ខ្លួន​នៅ​លើក​ទីលាន​មាន​ចំនួន ១៨រូប របស់ក្លិបទាំង១០ ក្នុង​ចំណោម ២០​ប្រកួត​កន្លងមក។

ព្រះខ័នរាជស្វាយរៀង ឈរកំពូល​នៅ​សប្ដាហ៍ទី១ សប្ដាហ៍ទី២ និងទី៣ វិសាខាគ្រងបាន ២សប្ដាហ៍​ជាប់គ្នា នៅសប្ដាហ៍ទី៤ ព្រះខ័នរាជស្វាយរៀង ស្រវាកៅអីកំពូលតារាងវិញ។គ្រាប់​បាល់​សរុប​កើន​ដល់ ៦៧គ្រាប់ ខណៈក្រុមព្រៃវែង និងវិសាខា ជាក្រុមដែលរកគ្រាប់បាល់បានលើសពី ១០គ្រាប់ ក្នុង​សប្តាហ៍ទី៤៕​

Share.