ពោធិ៍សាត់៖ មុខសញ្ញាចោរលួចរថយន្ត និងកាច់កម៉ូតូដ៏សកម្មពេញផ្ទៃប្រទេសម្នាក់រួមជាមួយនឹងសង្សារត្រូវបាននគរបាលខេត្តពោធិ៍សាត់ចាប់ខ្លួនបន្ទាប់រត់ពីខេត្តកំពតមកសំងំលាក់ខ្លួននៅទឹកដីខេត្តពោធិ៍សាត់។ ការចាប់ខ្លួន ធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែកក្កដាឆ្នាំ ២០២១ នៅក្នុងបរិវេណផ្ទះសំណាក់អង្គរមាស ស្ថិតក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកសក្រុងពោធិ៍សាត់។

លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលបន្ទុក ផែនការងារនគរបាលព្រហ្មទណ្ឌ ប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុនសុខហន ហៅម៉ៅធីភេទប្រុសអាយុ 50 ឆ្នាំមានសៀវភៅពិនិត្យសុខភាពបើកថ្នាំផ្ទុកមេរោគអេដស៍ រស់នៅក្នុងភូមិត្រពាំងចក ឃុំថ្មីស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល និងសង្សារឈ្មោះ ណយ នី អាយុ 35 ឆ្នាំរស់នៅក្នុងភូមិត្រពាំងរាំង ឃុំខ្វាវ ស្រុកសំរោងខេត្តតាកែវ។

លោកបញ្ជាក់ថា ជនសង្ស័យខាងលើ គឺជាមុខសញ្ញាលួចរថយន្ត និងកាច់កម៉ូតូដ៏សកម្មម្នាក់ធ្វើសកម្មភាពពេញផ្ទៃប្រទេស ដែលសមត្ថកិច្ចតាមប្រមាញ់ ហើយបានមកសម្ងំលាក់ខ្លួននៅទីតាំងផ្ទះសំណាក់ខាងលើត្ រូវបានសមត្ថកិច្ចចាប់ខ្លួនបានជាមួយនឹងរថយន្តមួយគ្រឿងម៉ាក់ កាមរីស្លាមស៊េរី 2001ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2Y 0621 ក្រដាសប្រាក់ 20 ដុល្លារមួយសន្លឹក លុយខ្មែរ 43 ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណ 1 សន្លឹក ទូរស័ព្ទ 3 គ្រឿង ដែលកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ធ្វើលិខិតប្រគល់ជូននគរបាលខេត្តកំពតដើម្បីចាត់ការបន្ត៕

អត្ថបទ៖ ភ្នាក់ងារខេត្តពោធិ៍សាត់

Share.