ទស្សនកិច្ចសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឈានចូលថ្ងៃទី២ហើយ។ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជិនពីង និងប្រធានសភាប្រជាជនចិន ឯកឧត្តម ចាវ ឡឺជី។

ទស្សនារូបភាពជំនួបជាមួយប្រធានាធិបតីចិន

ទស្សនារូបភាពជំនួបជាមួយប្រធានាធិបតីចិន

ក្រោយជំនួបនេះ សម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងបន្តជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម លី ឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងអញ្ជើញជាសហអធិបតី នៃពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនទៀត ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី៕

Share.