ពោធិ៍សាត់៖ ចោរលួចរថយន្តចំនួន 5 នាក់ ត្រូវបាននគរបាលស្រុកក្រគរពាក្យចាប់បានជាបន្តបន្ទាប់នៅរសៀលថ្ងៃទី 23 ខែកក្កដាឆ្នាំ ម្សិលមិញ នៅក្នុងភូមិសាស្ត្រភូមិឈើតុំ ស្រុកក្រគរខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី ៖

  • 1 ឈ្មោះឱកធារ៉ា ភេទប្រុសអាយុ 34 ឆ្នាំរស់នៅក្នុងឃុំជ្រៃស្រុកថ្មគោលខេត្តបាត់ដំបង
  • 2 ឈ្មោះចន្ធី ភេទប្រុសអាយុ 36 ឆ្នាំរស់នៅខេត្តតាកែវ 
  • 3 ឈ្មោះខាត់រ៉ា ភេទប្រុសអាយុ 47 ឆ្នាំនៅខេត្តកំពង់ស្ពឺ
  • 4 ឈ្មោះម៉ក់មេត្តា ភេទប្រុសអាយុ 36 ឆ្នាំរស់នៅក្នុងភូមិព្រែកសំរោងឃុំរការខ្ពស់ស្រុកស្អាងខេត្តកណ្ដាលនិង
  • 5 ឈ្មោះឆេងរ៉ាភេទប្រុសអាយុ 40 ឆ្នាំរស់នៅក្នុងភូមិឫស្សីដូងខាងត្បូង ភូមិក្រោគោស្រុកស្វាយជ្រំខេត្តស្វាយរៀង។

ជនសង្ស័យទាំង 5 នាក់ខាងលើ បានជិះរថយន្តបាឡែនពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AA 21 00 ដែលជាផ្លាកលេខសុីន ប៉ុន្តែមានស្នាមដាប់លេខមិនទាន់ដឹងថា ជារថយន្តលួចឬក៏យ៉ាងណានៅឡើយទេ ដោយបានជិះធ្វើសកម្មភាពលួចរថយន្តមួយគ្រឿងម៉ាក់សាំយ៉ុងពាក់ស្លាកលេខកណ្ដាល 2A4070 ពីទឹកដីខេត្តកំពង់ឆ្នាំង ចូលមកទឹកដីខេត្តពោធិ៍សាត់ ក៏ត្រូវសមត្ថកិច្ចចាប់បានជាបន្តបន្ទាប់តែម្ដង។

ចំពោះរថយន្តនិងក្រុមជនសង្ស័យនគរបាលស្រុកក្រគរកំពុងធ្វើលិខិតស្នាមជូនទៅនគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្ត៕

អត្ថបទ៖ ភ្នាក់ងារខេត្តពោធិ៍សាត់

Share.