ពានរង្វាន់​លីគ​ទី២​របស់​កម្ពុជា Cambodian League 2 រដូវកាល​ឆ្នាំ​២០២៣-២៤ បាន​ចាប់​ដំណើរការ​ហើយ ស្រប​ពេល​ដែល​​ក្រុម​បាល់ទាត់​សមាគម​បាល់ទាត់​ក្រសួង​មហាផ្ទៃ រក​បាន​ជ័យជម្នះ ហើយ​ក្រុម​ម្ចាស់​ផ្ទះ​ Life FC ស្មើ​ជាមួយ​អង្គរស៊ីធី។

លទ្ធផល​នៃ​ការប្រកួត​សប្ដាហ៍​ទី១៖

សម្រាប់​កម្មវិធី​ប្រកួត​បន្ត​មាន៖

  • ១៧ កញ្ញា ២០២៣ សៀមរាប ប៉ះ សាលាបាល់ទាត់ជាតិ នៅ​កីឡដ្ឋាន​ខេត្តសៀមរាប
  • ១៨ កញ្ញា ២០២៣ វិសាខា(ខ) ប៉ះ ISI (ខ) នៅ​កីឡដ្ឋាន​ព្រីនស៍

ពានរង្វាន់​លីគ​ទី២​កម្ពុជា មាន​ក្រុម​ជា​សមាជិក​ចំនួន​៨ក្រុម ហើយ​​ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣​លើក ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៣ ដល់​ថ្ងៃ​ទី​​៣១ ខែ​មីនា ឆ្នាំ​២០២៤ ខណៈ​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ​នឹង​ក្លាយ​ជា​ម្ចាស់​ជើង​​ប្រចាំ​រដូវកាល។

អត្ថបទពាក់ព័ន្ធ៖កម្មវិធីប្រកួតលីគលំដាប់ទី២ Cambodian League 2 សម្រាប់រដូវកាល ២០២៣-២៤

អត្ថបទពាក់ព័ន្ធ៖ក្លិប​បាល់ទាត់​ចំនួន​៥ នៅ​លីគ២ មិន​ប្រើប្រាស់​កីឡាករ​​កូតា​បរទេស​នៅ​រដូវកាល​ថ្មី

ក្រោយ​ពេល​ក្រសួងអប់រំយុវជន​និង​កីឡា បាន​រំសាយ​ពានរង្វាន់​មហាជន​ក្របខណ្ឌ​ក១ កន្លង​មក សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​រៀបចំ​ពានរង្វាន់​លីគ​ទី២​របស់​ខ្លួន​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​លីគ​កំពូល គិត​ពី​ឆ្នាំ​២០១៦ មក។ ម្ចាស់​ជើង​ឯក​លីគ​កំពូល​កម្ពុជា កន្លង​ទៅ​មាន ឆ្នាំ​២០១៦ បាន​ទៅ​គីរីវង់សុខសែនជ័យ ឆ្នាំ​២០១៧ បាន​ទៅ​ក្រុម​វិសាខា ឆ្នាំ​២០១៨ និង​២០១៨ មិន​មាន​ការ​រៀបចំ​ទេ ខណៈ​ឆ្នាំ​២០២០ ជើង​ឯក​បាន​ទៅ​​ក្រុម​ព្រៃវែងអែហ្វស៊ី និង​ឆ្នាំ​២០២១ បាន​ទៅ​ក្រុម​អគ្គីសនីកម្ពុជា៕

អត្ថបទពាក់ព័ន្ធ៖សារព័ត៌មាន«ត្រយង»ទទួលបានសិទ្ធិផ្សាយផ្ទាល់ការប្រកួត Cambodian League 2 រដូវកាល ២០២៣-២៤

Share.