ពានរង្វាន់​លីគ​កម្រិត​ទី២​របស់​កម្ពុជា Cambodian League 2 រដូវកាលឆ្នាំ២០២៣-២៤ នឹង​ចាប់​ផ្ដើម​ពី​ពាក់កណ្តាល​ខែ​កញ្ញា តទៅ​ហើយ ដោយ​មាន​ក្លិប​ជា​សមាជិក​ចំនួន​៨​ចូលរួម​ប្រកួត​ប្រជែង ដែល​ក្នុង​​មាន​ក្លិប​ចំនួន​៥ ​ប្រើប្រាស់​ធនធាន​កីឡាករ​ខ្មែរ​សុទ្ធ ពោល​គឺ​មិន​ចុះ​បញ្ជី​កីឡាករ​កូតា​បរទេស។

បើ​តាម​ព័ត៌មាន​ដែល​សារព័ត៌មាន​ត្រយង ទទួល​​នោះ​គឺ៖
-សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ៖ គ្មាន
-អាយ អេស អាយ ដង្កោសែនជ័យ “ខ” ៖ គ្មាន
-ក្លិបកីឡាបាល់ទាត់ វិសាខា​(ខ)៖ គ្មាន
-មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ អាយុក្រោម១៨ឆ្នាំ៖ គ្មាន
-សមាគមកីឡាបាល់ទាត់ យុវជន​ ខ.ភ.ម (ខ)៖ គ្មាន
-ឡាយហ្វ ខេត្តព្រះសីហនុ៖ ៥នាក់
-ក្លិបបាល់ទាត់ អង្គរស៊ីធី៖ ៥នាក់
-ក្លិបបាល់ទាត់សៀមរាប៖ ៤នាក់

ពានរង្វាន់​លីគ​ទី២​រដូវកាល​ឆ្នាំ​២០២៣-២៤ នេះ​មាន​ក្រុម​ជា​សមាជិក​ចំនួន​៨ក្រុម ដោយ​ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣​ជុំ ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ប្រចាំ​រដូវកាល។

សម្រាប់​កម្មវិធី​ប្រកួត​សប្ដាហ៍​ទី១ នឹង​ចាប់​ផ្ដើម​ពី​ចុង​សប្ដាហ៍​នេះ​តទៅ​ហើយ​ដោយ៖
-ឡាយហ្វ ខេត្ត​ព្រះសីហនុ ប៉ះ អង្គរស៊ីធី នៅ​កីឡដ្ឋាន​ឡាយហ្វ (ខេត្ត​ព្រះសីហនុ)
-ក្រសួងមហាផ្ទៃ ប៉ះ យុវជន​ ខ.ភ.ម (ខ) នៅ​បណ្ឌិត​សភា​នគរបាល​កម្ពុជា (ខេត្ត​កណ្ដាល)
-ខេត្តសៀមរាប ប៉ះ សាលា​បាល់ទាត់​ជាតិ នៅ​កីឡដ្ឋាន​ខេត្ត​សៀមរាប
-វិសាខា (ខ) ប៉ះ ISIដង្កោសែនជ័យ (ខ) នៅ​កីឡដ្ឋាន​ព្រីនស៍ (ភ្នំពេញ)

Share.