
សារព័ត៌មាន«ត្រយង»ទទួលបានសិទ្ធផ្សាយផ្ទាល់ការប្រកួតពានរង្វាន់លីគលំដាប់ទី២ Cambodian League 2 រដូវកាល ២០២៣-២៤ បន្ទាប់ពីក្រុមការងារទទួលការផ្តល់ឱកាសពីលោក Satoshi Saito នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ Cambodian Premier League។
***តាមផែនការពានរង្វាន់លីគលំដាប់ទី២ Cambodian League 2 រដូវកាល ២០២៣-២៤ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុននេះ ដោយមាន៨ក្រុមចូលរួមមានដូចជា៖ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ, សៀមរាប អេហ្វស៊ី, Life FC , Angkor City FC, ISI ដង្កោសែនជ័យ (ឈុត B) , វិសាខា (ឈុត B), Tiffy Army FC (ឈុត B) មជ្ឈមណ្ឌល និងសាលបាល់ទាត់ជាតិ អាយុក្រោម១៨ឆ្នាំ។
សារព័ត៌មានត្រយង នឹងផ្សាយផ្ទាល់ក្នុងការប្រកួតបើកឆាកថ្ងៃចន្ទ ទី១៨ ខែកញ្ញា: ឆ្នាំ២០២៣ ដែលជាការជួបគ្នារវាងក្រុមបាល់ទាត់ វិសាខា (B) ជាមួយ ISI ដង្កោសែនជ័យ (B) នៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង ៦:០០ នាទីល្ងាច នៃពានរង្វាន់ Cambodian League 2។

ទីលានទាំង៨ នឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៅលីគលំដាប់ទី២៖
- សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ នៅទីលានបណ្ឌិត្យសភានគរបាលជាតិ
- សៀមរាប អេហ្វស៊ី នៅកីឡដ្ឋានស្វាយធំ
- Life FC នៅកីឡដ្ឋាន Life University Stadium
- Angkor City FC កីឡដ្ឋានស្វាយធំ
- ISI ដង្កោសែនជ័យ (ឈុត B) នៅកីឡដ្ឋាន AIA Stadium, KMH Park
- វិសាខា (ឈុត B) នៅកីឡដ្ឋានព្រីនស៍
- Tiffy Army FC (ឈុត B) កីឡដ្ឋានស្តាតចាស់
- យុវជនបាទី នៅទីលានសាលបាល់ទាត់ជាតិ។

ក្រៅពីសារព័ត៌មានត្រយង ក៏មានស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ រួមគ្នាផ្សាយផ្ទាល់ការប្រកួតជូនបងប្អូនទស្សនា។
សារព័ត៌មានត្រយង ជាអង្គភាពសារព័ត៌មានដែលមានធនធានមនុស្សប្រកបដោយសក្ដានុពលវិជ្ជាជីវៈ និងមានបទពិសោធផ្សាយព្រឹត្តការណ៍ធំៗ ដូចជា ព្រឹត្តិការណ៍អុំទូកស្រុកល្វាឯម ខេត្តកណ្ដាល និងខេត្តព្រៃវែង, ព្រឹត្តិការណ៍បាល់ទាត់ បាល់ទះ ប៉េតង់ រត់ប្រណាំង, ព្រឹត្តការណ៍កម្សាន្ត នៃការប្រគុំតន្ដ្រី និងកម្មវិធីសន្និសីទ តាមក្រសួងស្ថាប័ន រដ្ឋ និងឯកជនជាច្រើន។
ពានរង្វាន់លីគលំដាប់ទី២ ឆ្នាំ២០២៣ (Cambodian League 2) ខាងមុខនេះ សារព័ត៌មានត្រយង នឹងផ្សាយផ្ទាល់លើផេកត្រយង៖ (8) Troryorng – ត្រយង | Phnom Penh | Facebook, ត្រយងធីវី (8) Troryorng TV | Phnom Penh | Facebook និងយូធូបត្រយងមេឌា (72) Troryorng Media – YouTube ដែលមានអ្នកចុចតាមដាន និងនិយមទស្សនាច្រើនជាង១លាននាក់៕
